សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងសុីសងភ្នាល់ជល់មាន់តាមអនឡាញក្នុងឃុំព្រែកស្តីរីកដូចផ្សិតបែរលោក សុឹម ឃាង អធិការស្រុកកោះធំមិនមានវិធានការណ៍ចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី២៣.១០.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញជាច្រើនកន្លែងនៅបណ្តោយផ្លូវ២១ស្ថិតនៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលកំពុងបើកលេងយ៉ាងរលូនក្រោយពេលធ្វើកិច្ច សន្យាម្តងហើយ!នៅតែបន្តបើកបានទៀតរឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាបរឺជាឆ្នាំងបាយបានមិនមានវិធានចុះបង្ក្រាប។

លោក វ៉ែន វិបុល មេប៉ុស្តិ៍ព្រែកស្តីអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងរាល់ពេលបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាយការណ៍ ជូនលោកមេប៉ុស្តិ៍មានការជួបជុំលេងល្បែងសុីសងបែរជាលោកមេប៉ុស្តិ៍រូបនេះមិនមានចំណាត់ការទេនៅតែបណ្តែតបណ្តោយក្រុមអ្នកញៀនល្បែងនោះបន្តលេង!!ប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យរឺខ្លាចបាត់បង់ឆ្នាំងបាយ។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនកំពុងរិះគន់ចំៗលោក សុឹម ឃាង អធិការស្រុកកោះធំមិនមានសមត្ថភាពចុះបង្ក្រាបទីតាំងជាច្រើនកន្លែងនេះនិងមិនមានវិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានទេនៅតែបណ្តែតបណ្តោយអោយទីតាំងជាច្រើនកន្លែងនេះបើកដំណើរយ៉ាងរលូន!!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងនិងជាឆ្នាំងបាយគួរតែមានវិធានការចុះបង្ក្រាបផង៕

ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។


ជាពិសេសប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល សូមមេត្តាជួយពិនិត្យមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះព្រោះមន្ត្រីក្រោមឱវាទកំពុងតែបិទភ្នែកមិនខ្វល់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសុវត្ថិភាពជាចម្បង!!!នៅតែបណ្តែតណ្ដោយឲ្យមានការជួបជុំគ្នាលេងល្បែងស៊ីសង ដោយមានគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងល្បែងស៊ីសងដុះស្លែជាច្រើនកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោស្នងការខេត្តកណ្តាលជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។#ដោយតាខ្មៅ


ការិយាល័យនិពន្ធ៖0967117744/017279124



No comments