សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ម្ចាស់អាជីវកម្មនិងម្ចាស់ដេប៉ូដឹកជញ្ជូនខ្សាច់ក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរសូមអាជ្ញារធរមូលដ្ឋានមានវិធានការផង វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




ភ្នំពេញ៖ ផ្សាយចេញនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ ម្ចាស់ដេប៉ូបូមខ្សាច់និងដឹកជញ្ជូនខ្សាច់ជាច្រើនកន្លែង ស្ថិតភូមិកោះក្របីនិងភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានម្ចាស់ដេប៉ូខ្សាច់ជាច្រើនកន្លែងក្នុងសង្កាត់ព្រែកថ្មី កំពុងប្រើប្រាស់រថយន្តធន់ធំរបស់ខ្លួន សង្ស័យជារថយន្តប្រភេទកាត់ត គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ កំពុងតែដឹកជញ្ជូនខ្សាច់ បំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាព សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។


យោងតាមសកម្មភាពជាក់ស្តែង ឃើញថា៖ ផ្លូវមួយខ្សែតាមបណ្ដោយ ផ្លូវ៣៦៩ និងផ្លូវថៃហ្គឺនៅចំណុចរង្វង់មូលនាគពន្ធ័ត្រូវខូចខាតយ៉ាងដំណំ ខណៈរថយន្តដឹកខ្សាច់ធន់ធំទាំងនោះ បញ្ចេញសកម្មភាព ដឹកជញ្ជូនខ្សាច់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន រិះគន់តៗគ្នា ក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ កំពុងតែ បំផ្លិចបំផ្លាញសម្បតិ្តសារធារណៈ ដើម្បីតែប្រយោជន៍បុគ្គល។


មហាជនបានលើកឡើង ទៀតថា៖ រថយន្តដឹកខ្សាច់ទាំងអស់នោះ ភាគច្រើន គ្មានផ្លាកលេខ សង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានអើពើ ចាត់ចំណាត់ការទប់ស្កាត់ចំពោះ ប្រភេទរថយន្តទាំងនោះសោះឡើយ។


បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បងប្អូនប្រជាពលរដ្ឋតែងតែឃើញលោកចៅសង្កាត់រូបនេះតែងតែគិតគូនិងខិតខំប្រឹង ប្រែងយកចិត្តទុកដាក់នឹងចុះពិនិត្យជាក់ស្ដែងរាល់កម្មភាពម្ចាស់ជីវកម្មម្ចាស់ដេប៉ូដឹកជញ្ជូនខ្សាច់មួយចំនួនដោយមិនគោរពច្បាប់លោកចៅសង្កាត់ តែងតែអនុវត្តតាមវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់និងជាប្រយោជន៍ដល់បងប្អូនសាធារណៈជននិងជាប្រយោជន៍ជាតិ!!!


ជាពិសេសបងប្អូនប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅសូមមានវិធានការយ៉ាងម៉ឺងម៉ាត់ចុះពិនិត្យលើម្ចាស់អាជីវកម្មម្ចាស់ដេប៉ូដឹកជញ្ជូនខ្សាច់មួយចំនួននៅក្នុងសង្កាត់ព្រែកថ្មីផងទានដើម្បីចូលរួមចំណែកការពារនឹងរក្សាផ្លូវជាសម្បត្តិរដ្ឋនិងឯកជននិងជាប្រយោជន៍ជូនបងប្អូនប្រជាពរដ្ឋនិងបងប្អូនសាធារណជននិងជាប្រយោជន៍ជាតិ!!!!

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោកអភិបាលខណ្ឌនិងមានវិធានការយ៉ាងក្តៅចំពោះម្ចាស់អាជីវកម្មនិងម្ចាស់ដេប៉ូដឹកជញ្ជូនខ្សាច់ជាច្រើនកន្លែងក្នុងសង្កាត់ព្រែកក៏ដូនក្នុងខណ្ឌច្បារអំពៅទាំងមូលនេះជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេ!!!

ប្រជាពលរដ្ឋនិងមហាជនធ្វើដំណើរតាមបណ្ដោយផ្លូវមួយនេះសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យចំពោះរថយន្តធុនធំកែច្នៃកំពុងតែចរាចរយ៉ាងគគ្រឹកគគ្រេងហើយកំពុងតែបំផ្លាញផ្លូវជាច្រើនខ្សែនេះខូចជាបណ្ដើរៗហើយ!!!

ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងចុះអនុវត្តគោលការណ៍យ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តណាដែលដឹក លើសចំណុះហើយគ្មានសណ្ដាប់ធ្នាប់បង្កឲ្យមានការខូចខាតផ្លូវជាសម្បត្តិរដ្ឋនិងសម្បត្តិឯកជនដើម្បីចូលរួមកែលំអហេដ្ឋារចនាសម្ព័ន្ជជាតិនិងជាប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!!!!!


ទាក់ទិនទៅនិងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលរថយន្តដឹកខ្សាច់ទាំងនេះផងទាន។ប្រជាពលរដ្ឋដាក់ការសង្ស័យថារថយន្តធុនធំទាំងនេះប្រភេទកាត់តកែច្នៃគ្មានឯកសារត្រឹមត្រូវច្បាស់លាស់!!!


ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ដេប៉ូ បូមខ្សាច់និងរថយន្តដឹកជញ្ជូនខ្សាច់ជាច្រើនកន្លែងនេះប្រហែល គ្មានអាជ្ញាប័ណ្ណ បង្កើត អាជីវកម្ម ក្រុមការងារអ្នកសារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីសំណាក់ ម្ចាស់ក្រុមហ៊ុន ឬដេប៉ូ បូមខ្សាច់បានដោយ សារពុំមានលេខ ទូរស័ព្ទ។

ក្រុមការងារអ្នកសារព័ត៌មាន រងចាំការឆ្លើយ បំភ្លឺគ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ៖0967117744/017279124



No comments