ភ្នំពេញ៖ផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអោយដឹងថាមានកន្លែងល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងបៀរការ៉ាតតាមអនឡាញខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកដំណើរការយ៉ាងរលូន សូមអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានជួយបង្រ្កាបផង។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរ តាមអនឡាញ មួយកន្លែងនេះ លួចបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរនិងមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ដឹងឡើយ។
ប្រជាពលរដ្ឋ ស្នើសុំដល់ លោក សុឹម ពិសិដ្ ឋអធិការនគរបាលខណ្ឌបឹងកេងកង សូមមេត្តាជួយទប់ស្កាត់ បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង! ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់ដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋានអសមត្ថភាពចុះបង្ក្រាបល្បែងស៊ីសង។
ប្រជាពលរដ្ឋ ជាច្រើន មានជំនឿ និងសង្ឃឹមយ៉ាងមុតមាំថា៖ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាល ខណ្ឌបឹងកេងកង និងចាត់វិធានការទប់ស្កាត់ បង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាក់ជាមិនខាន។មិនអោយបងប្អូនប្រជាពលរដ្ឋនិងមហាជនរិះគន់ចំពោះលោកទេដើម្បីជារួមចំណែកចូលរួមគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នូវការរីករាយការពារជំងឺកូវីដ19 និងរក្សារគម្លាត ៣កាពារនិង៣កុំ!!!!!!
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0967117744/017279124
0 Comments