សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រីនិងអាជ្ញាធរក្រុងប៉ោយប៉ែតរួមកងកម្លាំងចម្រុះចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ផ្ទាល់ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះបាននាំយក អំណោយ ដល់ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន បងប្អូនប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ដែលរង់ផលប៉ះពាល់ ទឹកជំនន់ ហូរស្រង់ ពីប្រទេសថៃ ក្នុង សង្កាត់ផ្សារកណ្តាល និង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ខ្នងផ្ទះ!!!!

ដោយមានការរួមដំណើរពីសំណាក់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . លោក វសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជារនគរបាលការពារព្រំដែនគោក៩១១ . លោកវរៈសេនីយ៍ឯក ហាំវណ្ណៈ មេបញ្ជាការនគបាលការពារ ព្រំដែនគោក៨៩១ ព្រមទាំងមាន ការចូលរួម ពី លោក លោកស្រី អភិបាលរង លោក ចៅសង្កាត់ ក្រុមការងារ សង្កាត់~ភូមិ យុវជន កងកម្លាំង សមត្ថកិច្ច ចម្រុះ បាន ចុះសិក្សា ស្ថានភាពទឹកជំនន់ ដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពីព្រោះ ស្ថានភាពទឹកជំនន់ ចំពោះមុខ យើងពិនិត្យឃើញថា មិនមាន ការកើនឡើង នោះទេ ដូច្នេះហើយ ក្រុមការងារ បានប្រជុំ ជាមួយ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតគឺ លោក គាត ហ៊ុល ដោយសម្រេច ត្រូវចុះសិក្សាដោយផ្ទាល់ ដើម្បី ត្រូវចាត់ចែង គ្រួរសារណា ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព រឺមិនទាន់ ជម្លៀស រង់ចាំពិនិត្យ ស្ថានភាពបន្ត ទៀត ចៀសវាង ជម្លៀស បងប្អូនប្រជាពលរដ្ឋ ទៅ វិញ ទៅមក ណាមួយកាត់បន្ថយ ការជួបជុំ ដែលមានមនុស្សច្រើន ផងដែរ ។

នៅក្នុងឱកាសនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ បានមានប្រសាសន៍ថា អាជ្ញាធរ ថ្នាក់ដឹកនាំ ក្រុមការងារ មិនបាន ទុកប្រជាពលរដ្ឋយើង ចោលនោះទេ សូមបងប្អូន មានការយោគយល់ ពីព្រោះ បច្ចុប្បន្ន អាជ្ញាធរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក មានការមមាញឹក ខ្លាំងណាស់ ណាមួយ បញ្ហា ជំងឺឆ្លង កូវីដ១៩ អាជ្ញាធរលោកត្រូវ ទប់ស្កាត់ . ត្រូវព្យាបាល . អប់រំណែនាំ ឥឡូវទឹកជំនន់មកដល់ទៀត ដូច្នេះហើយ អាជ្ញាធរលោកត្រូវ ញ៉ែកពេលវេលា យ៉ាងសកម្ម ទាំងយប់ទាំងថ្ងៃ ដោយមានម្ចាស់ការរៀងខ្លួន ទៅតាម តួនាទី ដែលថ្នាក់ដឹកនាំ លោកបានប្រគល់ជូន ៕ 

ដោយ ៖លោកចាន់ពុធ



No comments