សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» និងឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» បើកលេងក្នុងផ្ទះរបស់លោក «ហេង»ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារបែរជាអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការចុះបង្ក្រាប!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» និងឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» ស្ថិតនៅក្នុងផ្ទះរបស់លោក «ហេង» ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងតែធ្វើសកម្មភាពប្រមូលផ្ដុំជនញៀនល្បែង បង្វក់ដល់ប្រជាពលរដ្ឋ អោយមកលេងល្បែងភ្នាល់ យ៉ាងអនាធិតេយ្យបែរជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការចុះបង្ក្រាប។

ចំណែកភ្នាក់ងារក្រុមហ៊ុន ឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» កំពុងតែបញ្ចេញសកម្មភាព ចេញលទ្ធផលឆ្នោត ផ្ទុយពីគោលការណ៍ច្បាប់ក្រុមហ៊ុន ផ្ទុយពីច្បាប់អាជីវកម្មរបស់ក្រសួង។


ពាក់ព័ន្ធទៅនិងករណីនេះ មហាជន ជាច្រើន បានដាក់ការសង្ស័យថា៖ ក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» ប្រហែលជាគ្មានអាជ្ញាប័ណ្ណអាជីវកម្ម ត្រឹមត្រូវស្របច្បាប់នោះទេ ទើបបានជាចេញលទ្ធផលឆ្នោត យ៉ាងអនាធិបតេយ្យ «៣នាទីម្ដងៗ» ផ្ទុយពីគោលការណ៍ច្បាប់ពោលគឺ៖កំពុងតែជញ្ជក់ឈាមរាស្ត្រ។


មហាជន បានលើកឡើងទៀតថា៖ ក្រុមហ៊ុនឆ្នោតឡូតូ ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនប្រជាពលរដ្ឋក្រីក្រឲ្យមានការកើនទ្បើងជាលំដាប់ និងប្រព្រឹត្តអំពើផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា។

.

ចំណែកឯម្ចាស់ទីតាំង ល្បែងស៊ីសង ឈ្មោះ «ហេង» កំពុងតែបើកដំណើរការ ទទួលជនញៀនល្បែង គ្រប់មជ្ឈដ្ឋាន អោយមកលេងនៅផ្ទះរបស់ខ្លួន ដោយគ្មានខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។

ជុំវិញករណីខាងលើនេះ លោក មាស ថន នាយប៉ុស្តិ៍នគរបាលសង្កាត់បាក់ខែង បានប្រាប់សារព័ត៌មានថា៖ លោកនិងសហការជាមួយចៅសង្កាត់ ដើម្បីធ្វើការបង្ក្រាប! បន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនោះទេ។

ប្រជាពលរដ្ឋស្នើសុំដល់លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ សូមចាត់វិធានការទប់ស្កាត់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលោកហេង ផងទាន!!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាជាឆ្នាំងបាយនិងអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង។


មហាជន ជាច្រើន សំណូមពរដល់ក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យមើល ក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិឡូតូ» ផង ព្រោះក្រុមហ៊ុនឆ្នោតឡូតូខាងលើនេះ កំពុងតែបញ្ចេញសកម្មភាព ចេញលទ្ធផលឆ្នោតយ៉ាងអនាធិបតេយ្យ «៣នាទីម្ដងៗ»។


ពាក់ព័ន្ធទៅករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោតឡូតូ យីហោ «មហាសម្បត្តិ ឡូតូ» និងម្ចាស់ទីតាំងបានទេ។


ក្រុមការងារសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ និងរង់ចាំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោត និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕


ទំនាក់ទំនងការិយាល័យនិពន្ធ៖0967117744/017279124







No comments