សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ ប្រជាពលរដ្ឋ នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ភូមិលេខ៥សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ វគ្គA7

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ផ្សាយចេញនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២១

ខេត្តកណ្ដាល៖យោងតាមឯកសារ នៃពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ រស់នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ និង ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្តឹង ឈ្មោះ ឈឹម ពេញ ភេទប្រុស មុខងារមន្ត្រីជលផល ឈ្មោះជី គឹមហៃ ភេទប្រុស មុខងារមន្ត្រីសាលាស្រុកស្អាង និងឈ្មោះ ញឹម វណ្ណឌិន មុខងារអតីតអភិបាលស្រុកស្អាង និងបក្សពួក ពីបទធ្វើ តារាងបញ្ជី សម្រង់ឈ្មោះ ពលរដ្ឋ របាយការណ៍ចុះថ្ងៃទី០៤ខែមីនាឆ្នាំ២០១៩ ភូទកុហក់ថ្នាក់លើបង្កអោយមាទំនាស់ដីធ្លី ។

យោងលិខិតលេខ :១០០៣ ស.ជ.ណ ផ.ក ចុះថ្ងៃទី១៨ខឋេកញ្ញាឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី 

-លិខិតចុះថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩ របស់លោក អភិបាលស្រុកស្អាង

តបតាមកម្មវត្ថុន៨ងយោងខាងលើ នាងខ្ញុំ -ខ្ញុំបាទ គោរពប្រតិបត្តិ សូមសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ អំពីបញ្ហាទំនាស់ដីធ្លី បឹងត្នោត ស្ថិតនៅភូមិព្រែកតាព្រីង ភូមិសិត្បូ សង្កាត់តាខ្មៅ ខេត្តកណ្ដាល


សម្ដេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ទើបតែថ្មីៗនេះ ខ្ញុំបាទ/នាងខ្ញុំ និងបានទទួលដំណឹង តាមរយៈសារព័ត៌មាន ចុះផ្សាយ ពីបញ្ហាទំនាស់ដីធ្លី ចំណុច បឹងត្នោត ព្រោះអាជ្ញាធរគ្រប់ថ្នាក់ និងក្រុមហ៊ុន ឃុន សៀ មិនព្រមដោះស្រាយ សម្របសម្រួលគោលនយោបាយ តាមចំណារ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមខ្លឹមសារលិខិត លេខ:១០០៣ សជណ.ផក ចុះថ្ងៃទី ១៨ខែកញ្ញាឆ្នាំ១០១៨ ដែលតំរូវអោយ អាជ្ញាធរខេត្តនិង ភាគីក្រុមហ៊ុន ត្រូវសហការ ក្នុងការ សម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ប៉ុន្តែមន្ត្រី នៃអាជ្ញាធរស្រុកស្អាង ឃុំនិងភូមិ មានការរើសអើង ប្រកាន់បក្សពួក ធ្វើតារាងសម្រង់ បញ្ជីឈ្មោះ តែក្រុមខ្លួន និងដាក់ទំហំផ្ទះ និងទំហំដីអាស្រ័យផល មិនគ្រប់ ចំនួនថែមទៀត ឯអ្នកមានដី អាស្រ័យផល ទំហំធំៗ អស់លោកមន្ត្រី អាជ្ញាធរ ស្រុក-ឃុំ -ភូមិរហូតមកដល់ បច្ចុប្បន្ន មិនហៅចូលដោះស្រាយ ទង្វើទាំងនេះ ជាចេតនា ទុច្ចរិតបង្កបញ្ហាបង្កើតទំនាស់ដីធ្លី បង្កើនការថ្នាំងថ្នាក់ ដល់ប្រមុខរដ្ឋាភិបាល។ សេចក្តីបានគោរពជូនខាងលើនាងខ្ញុំ/ខ្ញុំបាទ គោរពសុំសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដល់នាងខ្ញុំ/ខ្ញុំបាទនិងមានវិធានការរដ្ឋបាល តាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រី ខិលខូច ដោយក្តីអនុគ្រោះ ។


លោក ញឹម វណ្ណឌិន អភិបាល ស្រុកស្អាង នាឆ្នាំ២០១៩ បានប្រាប់អ្នកសារព័ត៌មានយើង មានលោក ឃឹម ពេញ ជាអ្នកធ្វើ តារាង ប្រធាន ក្រុមការងារ លោក ជី គឹម ហៃ ចំណែក រូបគាត់ ពិតជាបានចុះហេត្ថលេខា និងត្រាពិតប្រាកដមែន ក្នុងករណី នោះដែល គឺមានការពាក់ព័ន្ធ ទៅនិង ប្រធានក្រុមប្រឹក្សាខេត្ត កណ្ដាល ឯកឧត្តម.ម៉ៅ ភិរុណ .កាលនៅកាន់តំណែង ជាអភិបាលខេត្តកណ្តាល មិនមានពាក់ព័ន្ធ និងឯកឧត្ដម គង់ សោភ័ណ្ឌនោះ ទេ 


ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ និងចាត់វិធាន រដ្ឋបាល ចំពោះ បុគ្គល ដែលឃុំឃិត គ្នាជាប្រព័ន្ធ ក្លែងឯកសារ ភូតភរកុហក ថ្នាក់ដឹកនាំ 


ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេត ចំពោះ មន្ត្រី គ្រប់ល្ពៅ ទាំងនេះ ដោយ ក្តីអនុគ្រោះ 


ក្រុមការងារ អ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេល ម៉ោង ធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធទំនាក់ទំនង៖0967117744/017279124














No comments