សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសជើងខ្លាំងឈ្មោះ ឧកញ៉ា គង់ ចាន់ដេត ដែលល្បីថាជាមេខ្លោង បញ្ជាឲ្យកូនចៅរបស់ខ្លួន ប្រើហិង្សាទៅលើអ្នកសារព័ត៌មាន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬទេ!!!-វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ ផ្សាយចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១  មានករណីហិង្សា ដល់គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុច ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បង្កដោយជនសង្ស័យមួយក្រុមដែលជាអ្នកកាងល្បែង និងទទួលបញ្ជាពីលោក គង់ ចាន់ដេត ដែលគេស្គាល់ថាជា «ឧកញ៉ា» បានដេញវាយ ដេញកាប់ អ្នកសារព័ត៌មាន ដោយដំបង និងកាំបិត បណ្តាលឲ្យអ្នកសារព័ត៌មាន រង់របួសយ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ក្រុមអ្នកញៀនល្បែងស៊ីសង ទាំងនោះ តែងតែអួតអាង ថា គ្មានសមត្ថកិច្ចពាក់ព័ន្ធខេត្តតាកែវ និង អាជ្ញាធរមូលដ្ឋានណាហ៊ានប៉ះពាល់ ក្រុមខ្លួននោះទេ ព្រោះមានឈ្មោះ «គង់ ចាន់ដេត» ដែលមានគោរម្យងារជា «ឧកញ៉ា» មានលុយវាល់លានចាយមិនអស់ នៅពីក្រោយខ្នងទើបមិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាប។ 


មហាជន ជាច្រើន កំពុងតែរង់ចាំមើល ថា៖ ឈ្មោះ «គង់ ចាន់ដេត» ដែលមានងារជា «ឧកញ៉ា» និងជាមេខ្លោង ដែលបញ្ជាឲ្យកូនចៅខ្លួនវាយមកលើអ្នកសារព័ត៌មាន តើ អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា?

តើលោក ភួន ឈីម អភិបាលស្រុកបាទី និងលោក ឆាយ កែវមុន្នី អធិការស្រុកបាទី សាកសមធ្វើជាអធិការ និង អភិបាលស្រុក បន្តទៀត ដែរឬទេ? បើបទល្មើសល្បែងស៊ីសងខុសច្បាប់កំពុងរីកដូចផ្សិត ក្នុងស្រុកបាទី បែរជាអស់លោកមិនបង្រ្កាប។

ហើយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ហើយនិងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាព ស្រាវជ្រាវ វែកមុខរកបក្សពួកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់បានដែរឬយ៉ាងណា?

ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើន កំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ ចំពោះករណីខាងលើ។

ក្រុមការងារសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ៕


ទំនាក់ទំនងការិយាល័យនិពន្ធ៖ 096 711 7744





No comments