សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋថាទីតាំងលេងល្បែងជល់មាន់អនឡាញនិងអាប៉ោងក្នុងភូមិហនុមាន លោក កែវ ឆាយមន្នី អធិការស្រុកបាទីមិនហ៊ានចុះបង្ក្រាបព្រោះខ្លាចប៉ះម្ចាស់ផ្ទះមានឋានន្តរស័កឧត្តមសេនីយ៍ឯក(ផ្កាយ៣)!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ប្រជាពលរដ្ឋថាទីតាំងលេងល្បែងជល់មាន់អនឡាញនិងអាប៉ោងក្នុងភូមិហនុមាន លោក កែវ ឆាយមន្នី អធិការស្រុកបាទីមិនហ៊ានចុះបង្ក្រាបព្រោះខ្លាចប៉ះម្ចាស់ផ្ទះមានឋានន្តរស័កឧត្តមសេនីយ៍ឯក(ផ្កាយ៣)!!!!

ខេត្តតាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ១៨.១០.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេត រឺអនឡាញតាមទូរទស្សន៍និងអាប៉ោងដុះស្លែរមួយកន្លែងនៅស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវបើកលេងយ៉ាងរលូនបែរជាសមត្ថកិច្ចស្រុកបាទីមិនហ៊ានចុះបង្ក្រាបនៅតែបណ្តែតបណ្តោយអោយមានការជួបជុំគ្នាលេងល្បែងសុីប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលជាខ្លាចម្ចាស់ផ្ទះហើយមើលទៅមានឋានៈជាផ្កាយបី។

ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះធ្លាប់ធ្វើកិច្ចសន្យាម្ដងហើយម្ដងទៀតតែទីតាំងមួយនេះនៅតែបន្តលេងបានដដែលប្រជាពលរដ្ឋដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋានថាពិតជាអសមត្ថភាព ក្នុងចុះធ្វើការបង្រ្កាបមែនឬខ្លាចចុះបង្ក្រាបខ្លាចប៉ះចំទីតាំងរបស់លោកដែលមានអំណាចព្រោះថាម្ចាស់ទីតាំងនេះមានមុខងារជា(ឧត្តមសេនីយ៍ឯក ផ្កាយ 3)សុំមិនបញ្ចេញឈ្មោះ!!!

ប្រជាពលរដ្ឋនិងមហាជនកំពុងរិះគន់ចំៗលោក ឆាយ កែវមន្នី អធិការស្រុកបាទី មិនសកម្មការងារនៅក្នុងមូលដ្ឋានរាល់បទល្មើសល្បែងស៊ីសងអសមត្ថភាពនិងការបង្ក្រាបគ្មានការយកចិត្តទុកដាក់ដល់ភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្មានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងនេះ!!!ពោល៖នៅតែទុកបណ្តែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះមានឱកាសបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សូមលោក កែវ ឆាយមន្នីអធិការស្រុកបាទីមានវិធានការចុះបង្ក្រាបផង!!!!ជៀសវាងមានការរិះគន់ពីមហាជនថាមានការឃុបឃិតគ្នានិងអសមត្ថភាពក្នុងការបង្ក្រាបល្បែងសុីសង។

បើតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទី ប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ)តាមរយះទូរសព្ទថាលោកអភិបាលលោកនិងប្រាប់ជំនាញប៉ុស្តិ៍អោយចុះពិនិត្យមើល!!លោកអភិបាលបញ្ជាក់បន្ថែមថាលោកមិនខ្វល់ថាម្ចាស់ទីតាំងមានអំណាចយសក្ក័ប៉ុណ្ណាទេការបើកលេងល្បែងគឺខុសច្បាប់!!!បើតាមការបញ្ជាក់លោកអភិបាលស្រុកបាទីប្រាប់អ្នកសារព័ត៌មានយើងយ៉ាងម៉ឺងម៉ាត់លោកនិងចុះបង្ក្រាបចំពោះជនដែលបើកលេងល្បែងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។

ប្រជាពលរដ្ឋ និងមហាជនក៏ដូចអ្នកសារព័ត៌មាន ជាច្រើន ស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយដុះក្អែលឲ្យលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផងកុំអោយដេកស្ពឹក បិតភ្នែកយូរពេកមិនល្អទេគួរតែមានវិធានការចុះបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបើអសមត្ថភាពទេកុំនៅបន្តទៀតទុកឱ្យបុគ្គលផ្សេងដែលមានសមត្ថភាពដឹកនាំបន្តម្តង។

ជាពិសេសប្រជាពលរដ្ឋ និងមហាជនក៏ដូចអ្នកសារព័ត៌មានស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ប្រជាពលរដ្ឋតែងឃើញថាឯកឧត្តមអភិបាលខេត្តតាកែវតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងមានវិធានការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដើម្បីជាប្រយោជន៍ក្នុងសង្គមនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារនិងរក្សាគម្លាតគ្នាចៀសវាងការឆ្លងរីករាលដាលពីជំងឺកូវិត១៩!!!

ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ☎️,096 711 77 44/088 583 57 77



No comments