សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សូមលោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺសូមមានវិធានការណ៍ចុះបង្ក្រាបផងទីតាំងល្បែងស៊ីសង(ជល់មាន់តាមអនឡាញ)ដុះស្លែមួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៤ ថ្នល់ទទឹងក្នុងភូមិព្រៃគុយដែលរឺទេក្រោយពេលធ្វើកិច្ចសន្យា២ម្តងហើយ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ៖ចេញផ្សាយនៅថ្ងៃទី១៧.១០.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មួយកន្លែងស្ថិតនៅថ្នល់ទទឹងបណ្តោយផ្លូវជាតិលេខ៤ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងតែបើកដំណើរការវិញយ៉ាងរលូនក្រោយពេលធ្វើកិច្ច សន្យាម្តងហើយនៅតែបន្តបើកបានទៀតរឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប។

លោក យន្ត័ សន មេប៉ុស្តិ៍ត្រពាំងគង លោកបានប្រាប់អ្នកព័ត៌មានថាបើទីតាំងកន្លែងនេះមានបើកលេងបន្តសូមរាយការណ៍ជូនលោកដើម្បីសុំគោលការណ៍ចុះបង្ក្រាបក្តោបយកតែម្តង!!

បើតាមម្ចាស់ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញបានអះអាងប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ)ថាមុននិងគាត់បើកដំណើរការទីតាំងនេះវិញដោយសារ តែគាត់បានដាក់រៀបចំ(កាដូរ)ជូនសមត្ថកិច្ចមូលដ្ឋានរួចហើយទើបគាត់ហ៊ានបើកបានដំណើរការជាធម្មតាបានវិញ។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាចំពង់រិះគន់លោក ឃុត សុផល អធិការស្រុកសំរោងទងមិនមានសមត្ថភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះនិងមិនចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានទេនៅតែបណ្តែតបណ្តោយអោយទីតាំងមួយកន្លែងនេះបើកដំណើរយ៉ាងរលូន!!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងនិងជាឆ្នាំងបាយ៕

ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។

ជាពិសេសប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ សម មួន ស្នងការខេត្តកំពង់ស្ពឺ សូមមេត្តាជួយពិនិត្យមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះកំពុងតែបិទភ្នែកមិនខ្វល់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងមានសុវត្ថិភាពជាចម្បងនៅតែបណ្តែតណ្ដោយឲ្យមានការជួបជុំគ្នាលេងល្បែងស៊ីសង ដោយមានគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ស្ពឺជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។


ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។#ដោយតាខ្មៅ!!!!!


ការិយាល័យនិពន្ធ📱0967117744/017279124







No comments