សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតចុះធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានម្នាក់ បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍ តាមបទបញ្ជា ដ៏ ម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំ ផ្ទាល់ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ទោកែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យដែល ដឹកនាំដោយលោកវរសេនីយ៍ឯក ស្នងការរង ធិន ស៊ិនដេត បានធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀន មួយកន្លែងដែលស្ថិតនៅចំណុចបន្ទប់ជួលខាងកើតរបងវត្តបាលល័យស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការ ចុះបង្ក្រាបករណី គ្រឿងញៀននេះ កងកម្លាំងសមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ឈ្មោះយី ផល្លី ភេទប្រុស អាយុ៥១ឆ្នាំ វត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន ៥កូនថង់តូចជនសង្ស័យត្រូវបាននាំយកទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖លោកចាន់ពុធ




No comments