សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរការវិញហើយហាងការហ្វេលោកប៉ុកម៉ុក តើលោក កែវ ឆាយមន្នី អធិការស្រុកបាទីមានសមត្ថភាពហ៊ានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់អនឡាញនិងអាប៉ោងស្ថិតឃុំកណ្តឹងដែររឺទេ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ១៥.១០.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេត រឺអនឡាញតាមទូរទស្សន៍និងអាប៉ោងដុះស្លែរមួយកន្លែងនៅស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បើកដំណើរលេងវិញយ៉ាងរលូនក្រោយពេលផេកផ្លូវការប្រតិកម្មរហ័សនៃស្នងការខេត្តតាកែវ ចេញសេចក្តីបំភ្លឺ តែទីតាំងល្បែងសុីសងមួយកន្លែងនេះនៅតែបន្តបើកលេងដដែលរឺសមត្ថកិច្ចស្រុកបាទីអសមត្ថភាពក្នុងការចុះបង្ក្រាបនៅតែបណ្តែតបណ្តោយអោយមានការជួបជុំគ្នាលេងល្បែងសុី។

ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពង់តែរិះគន់ចំៗថាលោក ឆាយ កែវមន្នី អធិការស្រុកបាទី ពិតជាអសត្ថភាពនិងមិនមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងនេះ!!!ប្រជាពលរដ្ឋកំពុងតែរិះគន់និងដាក់ការសង្ស័យថាទីតាំងលេងល្បែងសុីសងមួយកន្លែងនេះគឺជា(ឆ្នាំងបាយ)របស់ពួកគាត់បានជាមិនមានវិធានការបង្ក្រាប!!!

ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ភួន ឈីម អភិបាលស្រុកបាទី សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការងើយឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីទីតាំងល្បែងសុីសងនេះមានការចុះពិនិត្យហើយនិងធ្វើកិច្ចសន្យាម្តងហើយហេតុអ្វីនៅតែអាចបើកបន្តលេងបានទៀតឬមានអ្វីបិទបាំង!!!!ប្រជាពលរដ្ឋនិងមហាជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនសុំស្នើដល់៖លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តតាកែវសូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសង (មាន់ជល់តាមអនឡាញ និងអាប៉ោង)ដុះស្លែរ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងផងដើម្បីចូលរួមទប់ស្កាត់និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នឹងការរីករាលដាលពីជំងឺកូវីដ19!!!!!ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។

ជាពិសេសមហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាឯកឧត្តមអភិបាលខេត្តលោកតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំង(មាន់ជល់តាមអនឡាញ និងអាប៉ោង)  ក្នុងឃុំកណ្ដឹងស្ថិតក្នុងហាងកាហ្វេរបស់លោក ប៉ុកម៉ុក ដែលជាម្ចាស់ទីតាំង ឯកឧត្តមអភិបាលខេត្តតាកែវ និងឯកឧត្តមស្នងការខេត្តតាកែវ និង ប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេ។

ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ☎️,096 711 77 44/088 583 57 77



No comments