ប្រជាពលរដ្ឋជាច្រើនថាលោក ខន រាឌី មេប៉ុស្តិ៍ត្រពាំងសាប ពិតជាអសមត្ថភាពចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់អនឡាញនិងអាប៉ោងស្ថិតភូមិពូនភ្នំ ស្រុកបាទីមែននៅបណ្តែតបណ្តោយអោយមានបន្ត!!!!
ខេត្តតាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ១២.១០.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេត រឺអនឡាញតាមទូរទស្សន៍និងអាប៉ោងដុះស្លែរមួយកន្លែងនៅស្ថិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវបើកលេងយ៉ាងរលូនបែជាសមត្ថកិច្ចមិនចុះបង្ក្រាបនៅតែបណ្តែតបណ្តោយអោយមានការជួបជុំគ្នាលេងល្បែងសុី។
ប្រជាពលរដ្ឋជាច្រើនថាលោក ខន រាឌី មេប៉ុស្តិ៍ត្រពាំងសាប ពិតជាអសមត្ថភាពចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ អនឡាញនិងអាប៉ោងស្ថិតភូមិពូនភ្នំ ស្រុកបាទីពិតប្រាកដមែននៅបណ្តែតបណ្តោយអោយមានបន្តលេង!!!ល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះធ្លាប់ធ្វើកិច្ចសន្យាម្ដងហើយម្ដងទៀតតែទីតាំងមួយនេះនៅតែបន្តលេងបានដដែលប្រជាពលរដ្ឋដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋានថាពិតជាអសមត្ថភាព ចុះធ្វើការបង្រ្កាបមែន!!!
ពោល៖នៅតែទុកបណ្តែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះមានឱកាសបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ភួន ឈីមអភិបាលស្រុកបាទី សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។
ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ☎️,096 711 77 44/088 583 57 77
No comments