សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក កែវ ឆាយមន្នី មានសមត្ថភាពចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់អនឡាញនិងអាប៉ោងស្ថិតភូមិហនុមានស្រុកបាទីដែររឺទេរឺទុកបណ្តែតបណ្តោយអោយមានបន្ត!!!វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តតាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ១២.១០.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេត រឺអនឡាញតាមទូរទស្សន៍និងអាប៉ោងដុះស្លែរមួយកន្លែងនៅស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ស្រុកបាទី ខេត្តតាកែបើកលេងយ៉ាងរលូនបែជាសមត្ថកិច្ចមិនចុះបង្ក្រាបនៅតែបណ្តែតបណ្តោយអោយមានការជួបជុំគ្នាលេងល្បែងសុី។

ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋគិតថាលោក ឆាយ កែវមន្នី អធិការស្រុកបាទី ប្រហែលជាមានសមត្ថភាពនិងមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងនេះ!!!ជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាបល្បែងសុីសង។

ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ភួន ឈីមអភិបាលស្រុកបាទី សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។

ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ☎️,096 711 77 44/088 583 57 77



No comments