សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរមានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង (ជល់មាន់តាមអនឡាញ)ដុះស្លែជាច្រើនកន្លែងមានចំនួន៣ឃុំក្នុងស្រុកព្រៃឈរដែររឺទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយនៅថ្ងៃទី០១.១០.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មាន៣ទីតាំង៣ឃុំស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានឈ្មោះ(និត)ជាអ្នក(កាង)កំពុងតែបើកដំណើរការវិញយ៉ាងរលូនដោយមិនរំខានអាជ្ញាធរមូលដ្ឋាន។

ទីតាំងទី១ ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម...


ទីតាំងទី២ ស្ថិតក្នុងភូមិត្រពាំងព្រះ ឃុំត្រពាំងក្រសាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម...

ទីតាំងទី៣ ស្ថិតក្នុងភូមិសូដី ឃុំវត្តថ្មី ស្រុកព្រៃឈើ ខេត្តកំពង់ចាម។

ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញទាំង៣ទីតាំងនេះបើតាមប្រជាពលរដ្ឋរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា៖ ទីតាំងនេះបើកលេងជារៀងរាល់ថ្ងៃដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានឬក៏ម្ចាស់ទីតាំងនេះរៀបចំ(កាដូ)ជូនដល់អាជ្ញាធរមូលដ្ឋានហើយមើលទៅបានជាមិនមានចំណាត់ការចុះបង្ក្រាបនៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំលេងល្បែងស៊ីសងដោយមិនគោរពទៅតាមការណែនាំនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និងរក្សាគម្លាតគ្នា។

ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក កែវ ស៊ាង ហ៊ាន់ អធិការស្រុកព្រៃឈរ អាចមានសមត្ថភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានជាក់ជាមិនខាន!!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសង៕

ជាពិសេសប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម សូមមេត្តាជួយពិនិត្យមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះកំពុងតែបិទភ្នែកមិនខ្វល់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងមានសុវត្ថិភាពជាចម្បងនៅតែបណ្តែតណ្ដោយឲ្យមានការជួបជុំគ្នាលេងល្បែងស៊ីសង ដោយមានគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារ។ប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងល្បែងស៊ីសងដុះស្លែជាច្រើនកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ចាមជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។

ជុំវិញការចុះផ្សាយពាក់ព័ន្ធករណីខាងលើអង្គភាពអ្នកសារព័ត៌មានរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ📱0967117744/017279124




No comments