សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក លាង រឿនសុធី អភិបាលក្រុង កំពត ដឹកនាំក្រុមការងារ ចុះធ្វើសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២១
នាថ្ងៃទី០១ខែតុលាឆ្នាំ២០២១ ម្សិលមិញ នេះ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត បានដឹកនាំ៖
- លោក អភិបាលរងក្រុងកំពត
- លោក នាយក នាយករងរដ្ឋបាលក្រុងកំពត
- កងកម្លាំងទាំងប្រដាប់អាវុធទាំងបី
- ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីនៃ
- ចៅសង្កាត់ពាក់ព័ន្ធ។

ដើម្បី ចុះរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ នៅជុំវិញផ្សារទីរួមខេត្តកំពត។ ការអនុវត្តន៍ការងារទទួលបានលទ្ធផលល្អប្រសើរពុំមានការអន់ចិត្តឬការមិនពេញចិត្តពីប្រជាពលរដ្ឋឡើយ។

រដ្ឋបាលសង្កាត់កំពង់កណ្តាល
កុមារ ពីអាយុ៦ដល់១២ឆ្នាំ បានមកចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពកំពង់កណ្តាល មានចំនួន១០នាក់ ស្រី៦ពីអាយុ១២ដល់១៧។

រដ្ឋបាលសង្កាត់ក្រាំងអំពិល
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារសង្កាត់បានចុះចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋមានឈ្មោះក្នុងបព្ជីាគ ជ ប បានចំនួន៥៨នាក់ ស្រី៣៨នាក់។
- លទ្ធផលនៃការចាក់វ៉ាក់សាំងលើកទី១ចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពក្រាំងអំពិលបានចំនួន៨នាក់ស្រី៤នាក់
-លទ្ធផលនៃការចាក់វ៉ាក់សាំងលើកទី២ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពក្រាំងអំពិលបានចំនួន ១០នាក់ ស្រី៤នាក់។

រដ្ឋបាលសង្កាត់អណ្តូងខ្មែរ៖
បានធ្វើពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក សង្កាត់អណ្តូងខ្មែរក្រុងកំពត។
ក្រោមអធិបតីភាព លោក លាង រឿនសុធី អភិបាលនៃគណអភិបាលក្រុងកំពត និងជាប្រធាន ស.ស.យ.ក ក្រុងកំពត។ ក្នុងពិធីនោះ
បានឧបត្ថម្ភសម្ភារៈនិងថវិកាដូចខាងក្រោម៖
- អង្ករ 1ប៉ាវ ស្មើ50គីឡូក្រាម
- មីហិលជូរ1កេះ
- ម៉ាស់និងទឹកអាកុល១ដបតូច
- ថវិកាចំនួន 30000រៀល។ដោយអ៊ុនចាន់ថា





No comments