ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី!!!
ខេត្តបន្ទាយមានជ័យ៖មានឃុំគយមែង ឃុំតាឡំ ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការចុះពិនិត្យមើលឃើញថាស្ថានភាពទឹកផ្នែកខាងលើមានឃុំឬស្សីក្រោក ឃុំបត់ត្រង់ ស្ថានភាពទឹកមានការចាសឡើងហៀចេញពីមាត់ស្ទឹងធ្វើឲ្យលិចចូលក្រោមផ្ទះប្រជាពលរដ្ឋ លិចកំណាត់ផ្លូវមួយចំនួន ដោយឡែកនៅផ្នែកខាងក្រោមស្ថានភាព នៅមិនទាន់ពេញស្ទឹងនៅឡើយ នៅកម្ពស់ជិត ១ម៉ែត្រ ទៅ២ម៉ែត្រទៀត ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានចុះ ពិនិត្យដោះស្រាយជាប់ ដើម្បីបើកកាយបង្ហូរមុខទឹកឲ្យទឹកស្រុងចុះទៅផ្នែកខាងក្រោមឲ្យបានឆាប់ កាត់បន្ថយការជន់លិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។
សូមគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៤ថ្ងៃមកនេះ ក្នុងក្របខណ្ឌ័ទូទាំងខេត្តបន្ទាយមានជ័យ អាកាសធាតុក៍មិនមានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹកផ្នែកខាងលើ មានស្រុកម៉ាឡៃ អូរជ្រៅ និងក្រុងប៉ោយប៉ែត ស្ថានភាពស្រកខ្លាំងតាមអូរព្រំដែនជាដើម៕
ដោយ៖លោកសៅកុសល០៤!!!!
No comments