សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តើពិតដែលឬទេ ក្រុមហ៊ុន របស់លោក ឧកញ៉ា ឃុន សៀ បូមខ្សាច់ ពន្លិចផ្ទះប្រជាពលរដ្ឋ អនុវត្តខុសនិង ចំណាររបស់សម្តេច វគ្គA6

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




ខេត្តកណ្តាល: ផ្សាយចេញនៅថ្ងៃទី០១ខែតុលា.ឆ្នាំ២០២១ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ១០០៣ សជណ .ផក នៅថ្ងៃទី១៨ខែកញ្ញា.ឆ្នាំ២០១៨ ហើយ ខ្លឹមសារនោះថា : បានសម្រេចអោយ រដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន ឃុន សៀ អ៉ិមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចធ្វើការដាំដំណាំ រដូវ លើទីតាំង ដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជី វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បី អោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន លើទីតាំងដីកសិកម្ម បឹងត្នោត នេះ ដំណើរការទៅបានដោយរលូន និង ទទួលជោគជ័យ តាមការគ្រោងទុក ។

យោងតាម ចំណារ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបិតាសន្តិភាព និងអភិវឌ្ឍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ..

តែក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត របស់លោកឧកញ៉ា ឃុន សៀ មិនបានអនុវត្ត តាមអនុសាសន៍ .នោះទេ រហូតមកដល់ពេលនេះឈានទៅដល់ ប្រជាពលរដ្ឋ ធ្វើលិខិត ស្នើសុំ ទៅ. ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជួយអន្តរាគមន៍យោងតាមឯកសារភ្ជាប់

តាមការសូមណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំ អោយអង្គភាព អ្នកសារព័ត៌មានចុះផ្សព្វផ្សាយ ដោយមានការទទួលខុសត្រូវខ្ពស់.

លោក ញឹម វណ្ណឌិន អភិបាល ស្រុកស្អាង នាឆ្នាំ២០១៩ បានប្រាប់អ្នកសារព័ត៌មានយើង មានលោក ឃឹម ពេញ ជាអ្នកធ្វើ តារាង ប្រធាន ក្រុមការងារ លោក ជី គឹម ហៃ ចំណែក រូបគាត់ ពិតជាបានចុះហេត្ថលេខា វ៉ៃត្រាពិតប្រាកដមែន .លោកបានបន្តទៀតថារូប លោកមានឯកសារភ្ជាប់ និងមានស្នាមដៃមេ របស់ប្រជាពលរដ្ឋ ទាំង៩១គ្រួសារ សំនួរ សួរថា បើលោកអភិបាល មានកំណត់ត្រា ច្បាស់លាស់ ហេតុអ្វី ត្រូវប្រជាពលរដ្ឋ ផ្ទុះការតវ៉ា ស្នើសុំ ឯកឧត្តម អភិបាល ជួយធ្វើ អន្តរាគមន៍ ?

ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ និងចាត់វិធាន រដ្ឋបាល ចំពោះ បុគ្គល ដែលឃុំឃិត គ្នាជាប្រព័ន្ធ ក្លែងឯកសារ ភូតភរកុហក ថ្នាក់ដឹកនាំ .

ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេត ចំពោះ មន្ត្រី គ្រប់ល្ពៅ ទាំងនេះ ដោយ ក្តីអនុគ្រោះ 

ក្រុមការងារ អ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេល ម៉ោង ធ្វើការ សូមអរគុណ៕

#ដោយតាខ្មៅ!!!!

ការិយាល័យនិពន្ធ៖0967117744/017279124













No comments