សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ!!!លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ១ ជាមួយបទល្មើសកំពុងតែស្រាវជ្រាវ ចាប់ខ្លួនអ្នកសារព័ត៌មាន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បើតាមការអោយពី លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកកំពុងតែស្រាវជ្រាវរកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលបានទៅទារលុយពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោកភ្លក់បើកលេងល្បែងសុីសងជល់មាន់តាមអនឡាញដុះស្លែរដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សន ភឿន បានបញ្ជាក់បន្តទៀតថា៖ លោកនិងស្រាវជ្រាវតាមរយៈ នាមប័ណ្ណនិងលេខទូរស័ព្ទ និងតាមរយៈប្រព័ន្ធទំនាក់ទំនង telegram ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានរូបនោះ មកដាក់ទោសតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ផ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។

មហាជនកំពុងតែរិះគន់និងងឺយឆ្ងល់តើហេតុអ្វីលោកមេប៉ុស្តិ៍មួយរូបនេះមិនទៅបង្ក្រាបល្បែងស៊ីសងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ19 និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ?បែរជាចូលរួមជាមួយ(បទល្មើស)ដើម្បីស្រាវជ្រាវរកលេខទូរសព្ទនឹងនាមបណ្ណរបស់អ្នកសារព័ត៌មានដើម្បីចាប់ខ្លួនទៅវិញពិតជាហួសចិត្តមែនមានមន្ត្រីបែបនេះ។

បើតាមការបញ្ជាក់ពី លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកមិនទាន់បានដឹងរឿងនេះទេ! (មានន័យថា) រឿងស្រាវជ្រាវចាប់ខ្លួនអ្នកសារព័ត៌មានលោកពុំបានដឹងឡើយ៕

ឬក៏រឿងចាប់អ្នកសារព័ត៌មានគឺជាការគិតគូររបស់លោក សន ភឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ ១ដើម្បីជាការគិតគូរការពារបទល្មើសល្បែងស៊ីសងផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជុំវិញពាក់ពន្ធ័បញ្ហាដែលលោក សនភឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ១ ចង់ចាប់អ្នកសារព័ត៌មានតើលោក ម៉េង វិមាន តារាអធិការខណ្ឌមានជ័យមានចំណាត់ការយ៉ាងណាចំពោះលោកមេប៉ុស្តិ៍រូបនេះកំពុងតែចូលរួមជាមួយបទល្មើសដើម្បីចាប់អ្នកសារព័ត៌មានក្រោយពីអ្នកសារព័ត៌មានរាយការមានការជួបជុំលេងល្បែងសុីសង!!!!!


ការិយាល័យនិពន្ធ☎️0967117744/017279124





No comments