សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មហាជនក៏ដូចអ្នកសារព័ត៌មានសំណូមព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញមេត្តាជួយពិនិត្យមើលលោក សន ភឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដែលទើបតែបានឡើងកាន់តំណែងថ្មីបែជាខឹងអ្នកសារព័ត៌មានខលរាយការណ៍បទល្មើសល្បែងសុីសង!!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី០៩.០៩.២០២១ មហាជនក៏ដូចអ្នកសារព័ត៌មានសំណូមពលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញមេត្តាពិនិត្យមើលលោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ ដែលទើបតែឡើងកាន់តំណែងថ្មី បានបញ្ចេញអាកប្បកិរិយាខឹង រើសអើង ចំពោះអ្នកសារព័ត៌មាន ដែលបានខលរាយការណ៍ អំពីទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈអ្នកសារព័ត៌មាន គ្រាន់តែជាអ្នកនាំសារ ។ 

ឬមួយក៏លោក សន ភឿន គិតថាអ្នកសារព័ត៌មានគឺជា ឆ្អឹងទទឹង(ក )របស់លោកបានជាលោកមេប៉ុស្តិ៍ ជាខឹងសម្បើរជាមួយអ្នកសារព័ត៌មានទៅវិញ។

សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ផ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។

លោកមេប៉ុស្តិ៍ជាសមត្ថកិច្ចមូលដ្ឋាននិងជាសរសៃ ឈាម របស់ថ្នាក់ដឹកនាំនិងជាសេវាដែលកៀកគិតជាមួយរបស់ប្រជាពលរដ្ឋ!!!!ហេតុអ្វីបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន លោកបែរជាមិនដឹងទៅវិញ!! ដល់ពេលអ្នកសារព័ត៌មាន ផ្តល់ព័ត៌មានរាយការណ៍ជូនលោក?បែជាលោកមេប៉ុស្តិ៍មិនចុះពិនិត្យមើលជាក់ស្តែងតើមានសកម្មភាពជួបជុំលេងល្បែងស៊ីសង់ពិតដូចអ្នកសារព័ត៌មានបានផ្ដល់ដែរឬទេ។ មិនគួរណាលោកមេប៉ុស្តិ៍បញ្ចេញអាកប្បកិរិយាខឹងស្អប់ខ្ពើម រើសអើង ចំពោះអ្នកសារព័ត៌មាននោះទេ!!!

ជុំវិញការលើកឡើងខាងលើនេះ មហាជននិងអ្នកសារព័ត៌មានជាច្រើនសំណូមពរលោក វរៈសេនីយ៌ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមជួយពិនិត្យមើលអាកប្បកិរិយាមារយាទរបស់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មានជ័យ១ ផងទាន៕

ជាពិសេសមហាជននិងអ្នកសារព័ត៌មានសុំអំពាវនាវដ៏លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការនគរបាលរាជធានីភ្នំពេញ ជានិច្ចការប្រជាពលរដ្ឋក៏ដូចអ្នកសារព័ត៌មានឃើញថា៖លោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញលោកតែងតែយកចិត្តទុកដាក់ពីសុវត្ថិភាពប្រជាពលរដ្ឋនិងចាត់វិធានការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំង ឡាយ ណាដែលខុសច្បាប់នឹងមានវិធានការទៅដល់មន្រ្តីក្រោមឱវាទដែលមិនគោរពតួនាទីថាខ្លួនជាមន្ត្រីសមត្ថកិច្ចបម្រើរាស្ត្រហើយតាំងខ្លួនជាមន្ត្រីកាងបទល្មើសល្បែងស៊ីសងខុសច្បាប់!!លោកឧត្តមសេនីយ៍ឯកស្នងការតែងតែចាត់វិធានការយ៉ាងមាំងម៉តចំពោះមន្ត្រីដែលមិនគោរពតួនាទីថាខ្លួនជាមន្ត្រីដើម្បីបម្រើរាស្ត្រនិងជាសេវាកៀកកាយបំផុត។

ជុំវិញការចុះផ្សាយខាងលើអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ធ្វើការ។

ការិយាល័យពន្ធ☎️0967117744/017279124

No comments