ប្រជាពលរដ្ឋរស់នៅភូមិព្រៃពាយ ឆ្លើយតបទៅលោក ផែង វណ្ណៈ ក្នុងករណីផ្សាយព័ត៌មាន ខ្វះមូលដ្ឋានគ្រឹះសូមចុះសិក្សាសិនមុននឹងផ្សាយ!!!!!
ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ករណីការផ្សាយផ្ទាល់របស់ផេក លោក ផែង វណ្ណៈ ចោទប្រកាន់ទៅលើប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ក្នុងករណី ទំនាស់ដីធ្លី នៅភូមិ ព្រៃពាយ ឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតដោយសារ អ្នកស្រី ឈុំ ផល្លី និងបក្សពួក មានទាំងមន្រ្តីខិលខូច(បរិស្ថាន ប៉ូលីស ឃុំ ស្រុក ខេត្ត)
និងមនុស្សខាងក្រៅឈរឈ្មោះជាម្ចាស់ដីបាន បញ្ចេញសកម្មភាពឈូសឆាយ បំពាន ដើរវាតទី ចង្អុលដីចម្ការចេក ដូង ខ្នុរ របស់ប្រជាពលរដ្ឋ យ៉ាងគឃ្លើន
ពលរដ្ឋជនរងគ្រោះ រស់នៅទីតាំងខាងលើសូមបញ្ជាក់ទៅកាន់លោកផែងវណ្ណ: សូមលោក មេត្តាសិក្សាព័ត៌មានដែលបានផ្សាយផ្ទាល់នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១ ក្នុងករណី ផ្សព្វផ្សាយ ព័ត៌មាន ជាសាធារណៈ ដោយមិនបានចុះយកព័ត៌មានដោយផ្ទាល់ នៅចំណុចកើតហេតុ ផ្សាយព័ត៌មានស្តាប់តែមួយជ្រុង អង្គុយលើកៅអី ធ្វើអោយប៉ះពាល់ ប្រជាពលរដ្ឋ ស្លូតត្រង់ជាជន រងគ្រោះ តាមរូបភាព!!!!!
លោក ផែង វណ្ណៈ ផ្សាយព័ត៌មានកាន់ជើងឈ្មួញ ដែល បណ្ដាលអោយពលរដ្ឋរងគ្រោះ រងនូវអំពើអយុត្តិធម៌ ក្នុងករណីជម្លោះដីធ្លីនៅតំបន់ជម្លោះ សំបួរ បាតអាង និងក្បាលខ្លាតូច នេះ។
ពលរដ្ឋដាក់សង្ស័យថា មេឈ្មួញ(ឈុំ ផល្លី )រូបនេះ មានខ្នងធំណាស់ហើយទើបបានធ្វើអ្វី ស្រាប់តែទំនើងចិត្តគ្មានញញើតនិងច្បាប់ ហើយបូកផ្សំនិងពួកមន្រ្តីគ្រប់ល្ពៅ មួយចំនួនផង ចូលដៃចូលជើង ផ្សុំគំនិត យកគ្រឿងឈួសឆាយបំពានគ្មានដែនកំណត់ទៅលើផលដាំណាំរបស់ប្រជាពលរដ្ឋ ដែលខំប្រើកម្លាំងកាប់ស្ការបានបន្តិចបន្តួច ម្នាក់30_40កុង ទុកគ្រាន់ដកហូតផលមកចិញ្ចឹមជីវិត ដោយឡែកថ្ងៃទី៨ខែកញ្ញាឆ្នាំ2021មានទាំង លោកសៅ សំអឿន មន្រ្តីប៉ូលីសដែលស័ក្កយសខ្ពស់នៅខេត្តកំពតលោក ផល មេបរិស្ថានឧទ្យានជាតិព្រះមុនីវង្សបូកគោ និងពួកមន្រ្តីហែហមអមដំណើរច្រើននាក់ទៀត បានមកចូលរួមចង្អុលដីចម្ការក្នុងតំបន់ក្បាលខ្លាតូច(របស់ប្រជាពលរដ្ឋ)បំរ៉ុងឈួសឆាយយកអោយអស់តែម្ដង។
ដីដែលប្រជាពលរដ្ឋ អាស្រ័យផលតាំងពីឆ្នាំ2000-2003-2004ដីរាប់រយហិចតាខាងលើដោយមានមន្រ្តីតូចធំមួយចំនួនមកកាងគ្រឿងចក្រ មកជួយអារកាត់ពុះពារ វាតទីយកដីដែលពលរដ្ឋ កាន់កាប់ ដាំដុះ ប្រើប្រាស់ និងអាស្រ័យផល តាំងពីព្រៃខ្លាព្រៃដំរីស..មកម្ល៉េះ!!!
យោងតាមសម្តី របស់ប្រជាពលរដ្ឋ សូមផ្តាំផ្ញើ ទៅលោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មាន ជើងចាស់ មានឈ្មោះបោះសម្លេង អង្គុយលើកៅអី ធ្វើព័ត៌មាន បំភ្លៃការពិត ស្តាប់តែមតិម្ខាង មិនបានចុះសិក្សា នៅតំបន់ភូមិសាស្ត្រដែល កំពុងមានទំនាស់ ធ្វើអោយប្រជាពលរដ្ឋជនរងគ្រោះ រងភាពអយុត្តិធម៌ និងមានការយល់ច្រឡំ ពីសំណាក់ថ្នាក់ដឹកនាំ។
ជុំវិញការពាក់ពន្ធ័ខាងលើអ្នកសារព័ត៌មានយើងនឹងរងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ធ្វើការ។
ការិយាល័យនិពន្ធ☎️0967117744/017279124
No comments