សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយល្បីថា!!!!បុគ្គលក្រុមហ៊ុន យូអ៉ីហ្វា លីមីធីត ប្រើអំពើហឹង្សា ដោយដំបងឆក់ទៅលើប្រជាពលរដ្ឋនៅភូមិបុសតាផង់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ផ្សាយចេញនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានស្នើសុំអោយអង្គភាពអ្នកសារព័ត៌មានយើង ជួយផ្សព្វផ្សាយព័ត៌មាន ក្នុងករណី បុគ្គលិកក្រុមហ៊ុន យូអ៉ីហ្វា បានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ ដោយឆក់និងដំបងឆក់ ទៅលើឈ្មោះ ប៉ុល ណារីភេទប្រុសអាយុ២៨ឆ្នាំ ជាជនរងគ្រោះបានរស់នៅអាស្រ័យផល ដាំដំណាំ និងរស់នៅតំបន់ ស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា: កាលគ្រាដើម តំបន់ដីទំនាស់នេះ ជាដីរបស់រដ្ឋ មានប្រជាពលរដ្ឋ ១៦គ្រួសារ មករស់នៅ ដាំដុះ ប្រើប្រាស់និងអាស្រ័យផល លើដីនេះក្នុងឆ្នាំ២០០៨មក ម្ល៉េះ ដល់ឆ្មាំ២០១៥ទើបមានប្រជាពលរដ្ឋ កើនឡើង ៣៦គ្រួសារ  បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ៦៨គ្រួសារ នៅកាន់កាប់អាស្រ័យផល នៅក្នុងតំបន់ ស្រែជើងរាស្ត្រ នេះ  ។

នៅក្នុងឆ្នាំ២០១៩មានបុគ្គលឈ្មោះ វុធ ផល្លី មន្ត្រីផ្កាយបី លោក សន ពៅ និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ  ដឹកនាំកម្លាំងចំរុះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ មានទាំង ភូមិ/ឃុំ/ស្រុក/ខេត្ត មកសួរនាំ រឿងប្រជាពលរដ្ឋ មករស់នៅចំការប្រេងខ្យល់នៅថ្ងៃទី០៣ខែកក្កដាឆ្មាំ២០២១ ។

លោក វុធ ផល្លី ដែលប្រជាពលរដ្ឋ អះអាងថា ជាកូន ប្រសារលោក ស ថេង និងបក្សពួកបាននាំ កម្លាំង សន្តិសុខ ចំនួន ២៦នាក់ ដើរគំរាមកំហែង ប្រើដំបងឆក់ វាយលើប្រជាពលរដ្ឋ  មានទាំងពូ ថៅ ញញួរ រុះរើដុតផ្ទះ ប្រជាពលរដ្ឋ ១៦ខ្នងយ៉ាងព្រៃផ្សៃ គ្មានអាណិតអាសូរ 

មិនតែប៉ុណ្ណោះ លិចឈ្មោះ ស លីស៊ូន ជាកូនប្រុសលោកវុធ ផល្លី មានអាយុទើបតែ២១ឆ្មាំ សោះ ជាដើមបណ្តឹង ប្តឹងប្រជាពលរដ្ឋ ទៅតុលាខេត្តតាកែវ (ពីបទផ្សេងៗ-មានបទបំពាន យកដីក្រុមហ៊ុន និងបទបង្ករហឹង្សា ទៅវិញសព្វថ្ងៃនេះប្រជា ពលរដ្ឋទាំងអស់បានធ្វើផ្លូវ ដែលមានទទឹង ១៥មែត្រ និងបណ្តោយ៧៥០មែត្រ មានទាំងជីក ស្រះចិញ្ចឹមត្រី ធ្វើស្រែ ចំការ មាន ដូង ស្វាយ ចេក តាមរូបភាព!!!

បុគ្គលទាំងនោះ មកធ្វើទុក្ខបុកម្នេញប្ដឹងផ្តល់ប្រជាពលរដ្ឋឥតឈប់ឈរ ថាជាដីរបស់ក្រុមហ៑ុន  លោក ភី រ៉ាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ មកចុចGPSលើដីចំការពលរដ្ឋ  ពេលសួររកឯកសារនិងអាជ្ញាប័ណ្ណ លោកថា មកលើកក្រោយមានហើយ ក្នុងពេលក្រុមមន្រ្តីឃុំ/ស្រុក/ខេត្ត មកធ្វើការ ពលរដ្ឋសួរនាំ ពួកមន្រ្តីទាំងនោះឆ្លើយថា ខ្លួនជាពលរដ្ឋមិនចាំបាច់ចង់ដឹងរឿងឯកសាររបស់មន្រ្តីនោះទេ  មិនដឹងថាពួកគាត់សំអាងលើអីលោក អ៊ុក ប៊ុនធឿន ពលរដ្ឋម្នាក់ ដែលរស់នៅលើដីដែលក្រុមហ៊ុនធ្វើការបណ្ដាញចេញនេះដែរបានប្រាប់ថា រឿងរ៉ាវដែលកើតមានវិវាទលើទីតាំងខាងលើ គឺរយ:ពេលច្រើនឆ្នាំមកហើយ ហើយនៅតែបន្តអូសបន្លាយ ជម្លោះរវាងភាគីក្រុមហ៊ុននិងពលរដ្ឋម្ដងហើយម្ដងទៀត 

ពលរដ្ឋបានដាក់ពាក្យស្នើសុំវាស់វែងទៅកាន់ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរកសិកម្ម រួចរាល់ នៅតែរងចាំដំណឹងពីស្ថាប័នទាំងនោះ ចុះមកធ្វើការ បើមន្ត្រីពាក់ព័ន្ធសំរេចអារកាត់យកដីនេះអោយទៅក្រុមហ៊ុននោះ ពលរដ្ឋមិនអាចទទួលយកបានទេ ។

ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំទៅឯកឧត្តម ដួង តារា (នាយកឧទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី)ដើម្បីសុំអន្តរាគមន៍ 

ជួយរកដំណោះស្រាយ ក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន យូអុីហ្វា លីមីធីត រួចមកហើយដែរ នេះយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ហើយនៅក្នុងករណីនេះដែល ជនរងគ្រោះ មិនទាន់បានទទួល សំណងណាមួយនៅឡើយទេ។ 

ប្រជាពលរដ្ឋ ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្ត តាកែវ មានចំណាប់ការ ក្នុងករណីរឿងនេះផង!!!!


ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយតាខ្មៅ!!!!!





No comments