ផ្លូវលំមួយខ្សែរកំពង់រងការខូចខាតនិងគំរាមពីក្រុមហ៊ុន ឡុង បុប្ផាភូង បូមខ្សាច់ដឹកជញ្ជូនខ្សាច់ យ៉ាងអាណាធិបតេយ្យធ្វើអោយផ្លូវខ្ទិចអស់បែរជាអាជ្ញាធរមើលមិនឃើញ!!!!!
ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ ផ្លូវលំមួយខ្សែរកំពង់រងការខូចខាតជាបណ្តើរៗហើយពីក្រុមហ៊ុន ឡុង បុប្ផាភូង បូមខ្សាច់ដឹកជញ្ជូនខ្សាច់ យ៉ាងអាណាធិបតេយ្យធ្វើអោយផ្លូវខ្ទិចអស់បែរជាអាជ្ញាធរមើលមិនឃើញផ្លូវលំមួយខ្សែរនេះស្ថិតនៅ ភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ផ្លូវចូលពីក្លោងទ្វារវត្តអង្គធំផ្លូវជាតិលេខ៣ ចូលទៅក្នុងចំងាយជាង8គីឡូម៉ែត្រ ត្រូវបានខូចខាតខ្ទិច ដោយសារ ការដឹកជញ្ញូន ខ្សាច់ក្រុមហ៑ុនដែលបូមខ្សាច់មួយកន្លែងនេះ។
បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំអោយអង្គភាពអ្នកសារព័ត៌មាន ចុះសិក្សា នៅចំនុច ទីតាំងខាងលើ មានរថយន្តជាច្រើនគ្រឿង កំពង់ បញ្ចេញ សកម្មភាពយ៉ាងអនាធិបតេយ្យ មានទាំងដឹកខ្សាច់ មានទាំងដឹកថ្ម ធ្វើអោយ ប៉ះពាល់ ដល់ផ្លូវ សាធារណៈ និងបរិស្ថាន រដូវវស្សា ធ្វើអោយផ្លូវបាក់ស្រុត រដូវប្រាំង ដីហ៊ុយ សូម្បីតែពេលហូបបាយ ក៏ពិបាក!!!!
បន្ទាប់ពីក្រុមការងារអ្នកសារព័ត៌មានយើង សូមការបំភ្លឺ ពីសំណាក់លោក នាយក ក្រុមហ៊ុន ឡុង បុប្ផាភូង លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា ផ្លូវលំ ជាផ្លូវសាធារណៈ មិនមែនតែក្រុមហ៊ុនរបស់គាត់តែម្នាក់នោះទេ មានក្រុមហ៊ុនជាច្រើនទៀត ក៏ធ្វើចរាចរណ៍លើនោះដែរ មានក្រុមហ៊ុនកាយយកថ្មភ្នំលក់ជាច្រើនក្រុមហ៊ុន ដែរលោកមិនបានស្គាល់ឈ្មោះក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់ ក្រុមហ៊ុន លោក ហុក ចិន្តា បានទេ ដោយមិនមានលេខ ទំនាក់ទំនង ចំណែកក្រុមហ៊ុន បូមខ្សាច់ នៅចំនុចទីតាំងខាងលើ ក្រុមការងារយើង សូមពិនិត្យ មើល អាជ្ញាប័ណ្ណ ក្នុងការបង្កើតអាជីវកម្ម គាត់ថា បើចង់មើលត្រូវទៅមើលនៅ មន្ទីរទៅ មានឯកសារនៅទីនោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូសូមមេត្តាចុះពិនិត្យនិងយកចិត្តទុកដាក់ផ្លូវរលំមួយខ្សែនេះផងកំពុងតែរង់ការខូចខាតនិងគំរាមកំហែងពីក្រុមហ៊ុនបូមខ្សាច់ ឡុង បុប្ផាភួង ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោកអភិបាលស្រុកក៏បានតែងតែគិតខំប្រឹងប្រែងនិងកែលម្អនិងអភិវឌ្ឍន៍ ហេចនាសម្ព័ន្ធដើម្បីជាផលប្រយោជន៍ជូនបងប្អូនប្រជាពរដ្ឋ!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់គ្មានសមត្ថភាពទប់ស្កាត់នៅបណ្ដែតបណ្ដោយអោយម្ចាស់អាជីវកម្មទាំងនោះដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យដោយមិនមានវិធានការទប់ស្កាត់!!!!
ជាពិសេសប្រជាពលរដ្ឋក៏ដូចជាមហាជនស្នើរសុំឯក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពតគួរតែមានវិធានការទប់ស្កាត់ដល់ម្ចាស់អាជីវកម្មបូមខ្សាច់ឬដឹកជញ្ជូនថ្មយ៉ាងគឃ្លើនយ៉ាងអាណាធិបតេយ្យមិនគិតពីផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋកំពុងរិះគន់ចំៗថាក្រុមហ៊ុនមួយនេះកំពុងធ្វើឲ្យផ្លូវមួយខ្សែនេះខូចខាតជាបណ្ដើរហើយ។
លោក សូ វិចិត្រ ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្ត កំពត គួរមានវិធានការ ទប់ស្កាត់ ក្នុងការបាក់ស្រុត ដីតាមម៉ាត់ច្រាំង ដោយក្តីអនុគ្រោះ
លោក ចាន់ វណ្ណា ប្រធានមន្ទីរ ធនធាន ទឹកនិងឧតុនិយម ខេត្ត កំពត គួរ ចាត់មន្ត្រីជំនាញចុះសិក្សា នៅទីតាំង ភូមិសាស្ត្រ ដែលក្រុមហ៊ុន កំពង់បង្កើតអាជីវកម្ម នេះផង !!!!!
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺគ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយតាខ្មៅ!!!!!
ការិយាល័យពន្ធ,☎️ 0967117744/017279124☎️
No comments