ផ្លូវលំមួយខ្សែរស្ថិតក្នុង(ភូមិអង្គ)រងការគំរាមកំហែងពីក្រុមហ៊ុនដឹកជញ្ជូន ខ្សាច់ ដឹកដី ដឹកថ្មដោយមិនរំខាន សមត្ថកិច្ចពាក់ព័ន្ធ!!!វគ្គ.B
ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ សហគមន៍ព្រៃឈើភ្នំជប់(ជ្រោះកង្កែប) នេះស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពត ត្រូវបានពលរដ្ឋជាច្រើនគ្រួសារ កំពុង ធ្វើការរិះគន់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ជុំវិញករណី ដែលឈ្មួញមានគ្រឿងចក្រកាយដីភ្នំសហគមន៍ព្រៃសហគមន៍ យកដីភ្នំ និងថ្មភ្នំលក់ថែមទាំងធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើន ប្រហែលជាមានខ្សែធំ ទើបមិនរំខានសមត្ថកិច្ចពាក់ព័ន្ធ។
លោក កុយ យ៉ា មេឃុំព្រៃឃ្មុំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា ព្រៃឈើសហគមន៍ ភ្នំជាប់(ជ្រោះកង្កែប) ស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំស្រុទឹកឈូ ខេត្តកំពត មានក្រុមហ៊ុនពីរ ក្រុមហ៊ុន ហុកចិន្តា យកថ្ម និង ក្រុមហ៊ុន គឹម វុទ្ធី កាយយក អាចម៍ដីលក់ (ចំនុចកាយដីថ្មភ្នំលក់)
ផ្លូវចូលវត្តអង្គពីផ្លូវជាតិ ចូលទៅក្នុងចំងាយ ប្រហែល៨ គីឡូម៉ែត្រ ត្រូវបានខ្ទេចខ្ទី ដោយក្រុមហ៊ុនទាំងនោះ បានធ្វើចរាចរណ៍ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ.
ដោយឡែក ក្រុមហ៊ុន ឡុង បុប្ផាភួង ក្រុមហ៊ុននបូមខ្សាច់ ស្ថិតនៅភូមិ ម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ក៏បានធ្វើចរាចរណ៍នៅ ចំនុចផ្លូវលំនេះដែរ!!លោកនាយក ក្រុមហ៊ុន ឡុង បុប្ផាភួង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា គាត់ដឹកក្នុងមួយថ្ងៃតែ ១២ជើង ទៅ១៥ជើងតែប៉ុណ្ណោះ ហើយការដែលផ្លូវខូចខ្ទេចខ្ទី ដោយ ដោយឡានដឹកថ្ម ក្រុមហ៊ុន ហុក ចិន្តា ដែលកាយថ្មភ្នំលក់ នៅចំនុចទីតាំងខាងលើ ក្រុមការងារអ្នកសារព័ត៌មានយើង បានមកសិក្សាទីតាំងផ្ទាល់ ពិតជាមានករណី បញ្ចេញសកម្មភាព យ៉ាងគឃ្លើន។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ សូមមេត្តាចុះពិនិត្យនិងយកចិត្តទុកដាក់ផ្លូវរលំមួយខ្សែនេះផងកំពុងតែរង់ការខូចខាតនិងគំរាមកំហែងពីក្រុមហ៊ុនបូមខ្សាច់ ឡុង បុប្ផាភួង ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោកអភិបាលស្រុកលោកតែងតែគិតខំប្រឹងប្រែងនិងកែលម្អនិងអភិវឌ្ឍន៍ ហេចនាសម្ព័ន្ធដើម្បីជាផលប្រយោជន៍ជូនបងប្អូនប្រជាពរដ្ឋ!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់គ្មានសមត្ថភាពទប់ស្កាត់នៅបណ្ដែតបណ្ដោយអោយម្ចាស់អាជីវកម្មទាំងនោះដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យដោយមិនមានវិធានការទប់ស្កាត់!!!!
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត .មេត្តាជួយអន្តរាគមន៍ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួន បានឃុបឃិតជាប្រព័ន្ឋ ក្រោមលេស យកដីទៅចាក់ធ្វើផ្លូវជាតិលេខ៣!!!
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីជំនាញចុះស៉ើអង្កេតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ដោយក្តីអនុគ្រោះ
ក្រុមការងារអ្នកសារព័ត៌មានយើងស្នើសុំដល់ម្ចាស់ក្រុមហ៊ុន បញ្ជាក់ពីអាជ្ញាប័ណ្ណដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ !!!
ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ដោយតាខ្មៅ!!!!!
No comments