មិនធម្មតា លោក សាយ វណ្ណៈអភិបាលរងស្រុកត្រាំកក់ ខេត្តតាកែវ មានដីនៅលើភ្នំ..វគ្គA1
ខេត្តតាកែវ ៖ផ្សាយចេញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ក្នុងករណី គ្រឿងចក្រចូល ឈូសឆាយ ដីមួយកន្លែង នៅ ចំនុច(ង70)ភូមិ.បុស្សតាផង់ឃុំត្រពាំងក្រញូង.ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែលគេស្គាល់ថាជាដីលោក.សាយ វណ្ណៈអភិបាលរងស្រុក ត្រាំកក់ ខេត្តតាកែវ កំពុងបញ្ចេញសកម្មភាពយ៉ាងរលូន ជាប់និងប៉ុស្តិ៍ (ង70)
លោក.ហុងមេប៉ុស្តិ៍(ង70)បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង ថាដីដែលគ្រឿងចក្រ ឈូសឆាយ គឺជាដីរបស់លោក.សាយ វណ្ណៈអភិបាលរងស្រុកត្រាំកក់ ដែលមានប្លង់កាន់កាប់អចលនទ្រព្យ ត្រឹមត្រូវ ហើយនៅពេលនេះត្រូវធ្វើកន្លែងលំហែរកាយរបស់ លោកអភិបាលរងស្រុកតែម្តង
ក្រុមការងារមិនអាចស្នើសុំ លោក កៅ វគ្គសែល អភិបាល ត្រាំកក់បានទេ ដោយដោយខលទូរស័ព្ទ 0966625666 ទៅលោក ពេលលឺថាជាអ្នកសារព័ត៌មាន ក៏ប្រាប់ថាជាប់រវល់ហើយបិទទូរស័ព្ទតែម្តង!!!
ក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោក.នួន សុធា ប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ ខេត្តតាកែវ មិនទេ ដោយសារពុំមានលេខទូរស័ព្ទ...
លោក ផេន វុធ ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្ត តាកែវ ..ក្រុមការងារអ្នកសារព័ត៌មានយើង ខលទៅ ដើម្បីសុំបំភ្លឺ បែរជាលោកថា រឿងនិងត្រូវសួរទៅ នាយទាហាន ដែលប្រចាំការនៅទីនោះ និងខលទៅសួរលោក សាយ វណ្ណៈខ្លួនឯងទៅ ក្នុងករណី ដែលលោក ផេន វុធ ប្រធានមន្ទីរ រ៉ែ និងថាមពល រូបនេះ បញ្ចេញ អាកប្បកិរិយា ដោយមិនមានការទទួលខុសត្រូវ.
ក្នុងករណីប្រជាពលរដ្ឋ ចូលកាប់ឬស្សី នៅជើងភ្នំ ត្រូវបង់លុយ ដល់ប៉ុស្តិ៍ (ង70)ទើប អាចដឹកជញ្ជូន ឬស្សី ចេញបាន នេះយោងតាមសម្តីរបស់ប្រជាពលរដ្ឋ បានលើកឡើងប្រាប់អ្នកសារព័ត៌មានយើង។។
ប្រជាពលរដ្ឋ សូមណូមពរដល់លោក អ៊ូច ភា អភិបាល ខេត្ត តាកែវ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កតរឿងនេះផង
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕
ការិយាល័យនិពន្ធ☎️0967117744/017279124
No comments