សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ!!!បុរសខ្លាំង នៅស្រុកត្រាំកក់ ខលមកអ្នកសារព័ត៌មាន ដើម្បីអោយទំលាក់អត្ថបទ..វគ្គA2

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ផ្សាយចេញនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ក្នុងករណី គ្រឿងចក្រចូល ឈូសឆាយ ដីមួយកន្លែង នៅ ចំនុច(ង70) ភូមិ.បុស្សតាផង់ឃុំត្រពាំងក្រញូង.ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែលគេស្គាល់ថាជាដីលោក.សាយ វណ្ណៈអភិបាលរងស្រុក ត្រាំកក់ ខេត្តតាកែវ កំពុងបញ្ចេញសកម្មភាពយ៉ាងរលូន ជាប់និងប៉ុស្តិ៍ (ង70) 

លោក ហុង មេប៉ុស្តិ៍(ង70)បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង ថាដីដែលគ្រឿងចក្រ ឈូសឆាយ គឺជាដីរបស់លោក.សាយ វណ្ណៈអភិបាលរងស្រុកត្រាំកក់ ដែលមានប្លង់កាន់កាប់អចលនទ្រព្យ ត្រឹមត្រូវ ហើយនៅពេលនេះត្រូវធ្វើកន្លែងលំហែរកាយរបស់ លោកអភិបាលរងស្រុកតែម្តង 

ក្រុមការងារមិនអាចស្នើសុំ លោក កៅ វគ្គសែល អភិបាល ត្រាំកក់បានទេ ដោយដោយខលទូរស័ព្ទ 0966625666 ទៅលោក ពេលលឺថាជាអ្នកសារព័ត៌មាន ក៏ប្រាប់ថាជាប់រវល់ហើយបិទទូរស័ព្ទតែម្តង

ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមទៀតថា មានពាក់ព័ន្ធ និង លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកបង្គោលរបង ទៅដាំដើមស្រកានាគ នៅចំនុចខាងលើនោះដែរ នេះបើតាមសម្តីប្រជាពលរដ្ឋ ដែលបានអះអាង។។។

ចំណែកលោក សាយ វណ្ណៈ បានខលមកក្រុមការងារអ្នកសារព័ត៌មានយើង អោយកែសម្រួលអត្ថបទ បើមិនកែសម្រួលទេ និងត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់.បន្ទាប់ ពីក្រុមការងារយើង មិនព្រមលុបព័ត៌មាននាវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ខកញាឆ្នាំ២០២១ មានអ្នកសារព័ត៌មាន ធូរថ្លៃ ខលមកសម្របសម្រួល ដោយបញ្ជាក់ថា ស្គាល់គ្នាជាមួយលោក សាយ វណ្ណៈ???  

ក្នុងនាមអ្នកសារព័ត៌មាន ប្រកបដោយវីជ្ជាជីវៈ ក្រមសីលធម៌ សុជីវធម៌  ការស្គាល់គ្នាជាមួយ លោកមន្ត្រីរាជការ គឺជាការល្អប្រសើរ ក្នុងការរួមសហការ ក៏ប៉ុន្តែ ការស្គាល់គ្នានោះ មិនមែនការពារ បុគ្គលដែលប្រព្រឹត្តបទល្មើសនោះឡើយ ;;;

លោក ផេន វុធ ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្តតាកែវ ក្រុមការងារអ្នកសារព័ត៌មានយើង ខលទៅ ដើម្បីសុំបំភ្លឺ បែរជាលោកថា រឿងនិងត្រូវសួរទៅ នាយទាហាន ដែលប្រចាំការនៅទីនោះ និងខលទៅសួរលោក សាយ វណ្ណៈ ខ្លួនឯងទៅ  ក្នុងករណី ដែលលោក ផេន វុធ ប្រធានមន្ទីរ រ៉ែ និងថាមពល រូបនេះ បញ្ចេញ អាកប្បកិរិយា ដោយមិនមានការទទួលខុសត្រូវ.

ប្រជាពលរដ្ឋ សូមណូមពរដល់លោក  អ៊ូច ភា អភិបាល ខេត្ត តាកែវ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កតរឿងនេះផង???

ក្រុមការងារអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេតរឿងនេះ ដោយក្តីអនុគ្រោះ  តាមអនុសាសន៍របស់សម្តេច ធ្លាប់មានប្រសាសន៍ថា (អ្នកសារព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ មិន បំភ្លៃការពិត ចុះផ្សាយរឿងពិត ការពារសម្បត្តិរដ្ឋ )

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ  គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕

ការិយាល័យពន្ធទំនាក់ទំនង☎️0967117744/017279124



No comments