សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សួន ចំរើន ចាងហ្វាង គេហទំព័រ ស៊ី.អេច.អ ធីវី អនឡាញ អរគុណចំពោះ ការបំភ្លឺ របស់ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់.វគ្គA3

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ផ្សាយចេញនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីក្រុមកាងារអ្នកសារព័ត៌មាន បានចុះផ្សាយរឿង លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ចំនួនពីរវគ្គ ក្នុងករណីគ្រឿងចក្រចូលឈូសឆាយ ដីមួយកន្លែង នៅចំនុច (ង70) ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ តាមសម្តីរបស់លោកហុង មេប៉ុស្តិ៍ (ង70) និងលោក ហួរ ចំរើន ដោយចោទប្រកាន់ ថាជាដីរបស់លោក សាយ វណ្ណៈអភិបាលរងស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលនេះដឹងរឿងពិតហើយ។

តាមការបំភ្លឺរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំងកក់ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនមានដី នៅចំណុចដែល បុគ្គលទាំងពីរចោទ ប្រកាន់នោះទេ។

តែលោក ហុង មេប៉ុស្តិ៍ (ង70) និងលោក ហួរ ចំរើន ដែលជាកូនចៅលោក ហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ដីភ្នំដែលគ្រឿងចក្រឈូសឆាយ គឺជាដីរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ដែលមានប្លង់កាន់កាប់អចលនទ្រព្យត្រឹមត្រូវ ហើយនៅពេលនេះត្រូវធ្វើកន្លែងលំហែរកាយរបស់ លោកអភិបាលរងស្រុកតែម្តង។

ក្រុមការងារអ្នកសារព័ត៌មាន បានខលទូរស័ព្ទទៅកាន់លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈលេខ 0966625666 ទៅលោក ដើម្បីសុំការបំភ្លឺ ពេលលឺថាជាអ្នកសារព័ត៌មាន ក៏ប្រាប់ថាជាប់រវល់ហើយបិទទូរស័ព្ទតែម្តង នៅចំនុចនេះអ្នកសារព័ត៌មានយើងក៏អាចនិយាយបានដែលថា បានសុំការបំភ្លឺពីមន្ត្រីមូលដ្ឋាន តែមន្ត្រីមូលដ្ឋាន ហាក់មិនអើរពើ បន្ទាប់ពីលឺថាអ្នកសារព័ត៌មានខលចូល។

ចំណែកលោក ផេន វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត តាកែវ ក្រុមការងារអ្នកសារព័ត៌មានយើងខលទៅ ដើម្បីសុំបំភ្លឺ បែរជាលោកថា រឿងនិងត្រូវសួរទៅ នាយទាហាន ដែលប្រចាំការនៅទីនោះ និងខលទៅសួរលោក សាយ វណ្ណៈ ខ្លួនឯងទៅ ក្នុងករណីដែរលោក ផេន វុធ ប្រធានមន្ទីររ៉ែ និងថាមពល រូបនេះ បញ្ចេញអាកប្បកិរិយា ដោយមិនមានការទទួលខុសត្រូវ។

យោងតាមបទសម្ភាសន៍ជាមួយលោក ហុង មេប៉ុស្តិ៍ (ង70) ទាហានការពារនៅទីនោះ បញ្ជាក់ហើយ បញ្ជាក់ទៀតថា៖ ដីភ្នំដែលមានគ្រឿងចក្រកំពុងឈូសឆាយនោះ ពិតជាដីកម្មសិទ្ធិរបស់លោក សាយ វណ្ណៈ។

ក្នុងករណីខាងលើដែរក្រុមការងារអ្នកសារព័ត៌មានចុះផ្សាយ គឺដើម្បី វែកមុខ រកបុគ្គល ឈ្មោះ ហុង និងឈ្មោះ ហួរ ចំរើន ដែលហ៊ានយកកេត្តនាម របស់លោកអភិបាលរងស្រុកមកប្រើ និងធ្វើអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ចំនួនបីភូមិ គឺ៖ ភូមិបុស្សតាផង់ ភូមិ ព្រៃក្តួច ភូមិត្រពាំងស្គា។

លោក សួន ចំរើន ចាងហ្វាងគេហទំព័រ CHRTV online និងជា គណៈកម្មាធិការនាយក សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា និងប្រជាពលរដ្ឋចំនួន បីភូមិ បន្ទាប់ពីបានឃើញ ការបំភ្លឺរបស់លោកអភិបាលរងស្រុក សូមលោកអភិបាលរងស្រុក ទទួលនៅការគោរពពីយើងខ្ញុំ ដោយក្តីអនុគ្រោះ។

ក្នុងករណីលោក ហុង មេប៉ុស្តិ៍ (ង70) និងលោក ហួរ ចំរើន និងបក្សពួកយកឈ្មោះលោកអភិបាលរងស្រុក ត្រាំកក់ មកប្រើក្នុងគោលបំណងកាងបទល្មើស ហ៊ានយកគ្រឿងចក្រ ចូលឈូសឆាយ បំពានទន្រ្ទានដីភ្នំ បំផ្លិចបំផ្លាញ ធនធានធម្មជាតិ បរិស្ថាន ដែលជាសម្បត្តិរបស់រដ្ឋ តើស្ថាប័ន និងក្រសួងពាក់ព័ន្ធ មានវិធានការយ៉ាងណាវិញ ?

ក្រុមការងារអ្នកសារព័ត៌មានយើងស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេតរឿងនេះ ដោយក្តីអនុគ្រោះ តាមអនុសាសន៍របស់សម្តេច ធ្លាប់មានប្រសាសន៍ថា (អ្នកសារព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិត) (ចុះផ្សាយរឿងពិត ការពារសម្បត្តិរដ្ឋ )

យ៉ាងណាមិញ អង្គភាពសារព័ត៌មានយើង សូមធ្វើការ សូមទោសលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ និងទទួលនៅការគោរព ពីខ្ញុំបាទ។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការសូមអរគុណ៕

ការិយាល័យនិពន្ធទំនាក់ទំនង☎️0967117744/017279124,

No comments