បើកដំណើរការវិញហើយទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់អនឡាញនិងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះជាប់អគ្គិសនីកម្ពុជាក្រោយពីអាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាប!!!!!
ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី១៨.០៩.២០២១ទីតាំងល្បែង ស៊ីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ និងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះគ្មានយីហោ ស្ថិតនៅផ្លូវ៩៨ (នៅជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបន្តប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងក្រោយពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចុះបង្ក្រាបម្ដងហើយដឹកនាំដោយផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញដោយមានការចូលពីលោក ទៀង ច័ន្ទសារអធិការខណ្ឌផងដែរ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។
ប្រជាពលរដ្ឋសុំស្នើដល់៖លោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង (មាន់ជល់តាមអនឡាញ និងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះគ្មានយីហោ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងម្តងទៀតដែលរឺទេ!!!!!
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសង្ឃឹមនឹងគិតថា លោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ អាចនិងមានសមត្ថភាពចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានជាក់ជាមិនខាន!! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។
មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោក អភិបាលខណ្ឌតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។
ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។
ប្រជាពលរដ្ឋសង្ឃឹមថាទីតាំង(មាន់ជល់តាមអនឡាញ និងអាប៉ោង) ក្នុងក្លឹបបាល់ទះគ្មានយីហោមួយកន្លែងនេះលោកអភិបាលនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេ។
ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងខាងអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។
ការិយាល័យនិពន្ធ📱0967117744/017279124
No comments