សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ត្រីជាជនជាតិថៃម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណី 'ឆបោក'!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីជាជនជាតិថៃម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌករាជអាវុធហត្ថខេត្ត បញ្ជូន ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីឆបោកមួយកើតឡើងក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ចិរ៉ា ខុងឌី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពឆបោកយកប្រាក់ពីជនរងគ្រោះឈ្មោះ ងឹម សារី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបជាប្រាក់ថៃចំនួន៦៥,១០០០បាត(ប្រាំមួយសែន ប្រាំម៉ឺន មួយពាន់បាត) កាលពីវេលាម៉ោង១២និង០៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ ងឹម សារី បានឱ្យដឹងថា នៅវេលាម៉ោង០៩និង២៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានមកវេរប្រាក់នៅហាងរបស់ខ្លួននៅចំណុចបុរី KTH ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយវេរប្រាក់ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ជាបន្តបន្ទាប់សរុបប្រាក់ថៃចំនួន៤៥,១០០០បាត (បួនសែន ប្រាំម៉ឺន មួយពាន់បាត) ក្រោយពីវេរប្រាក់រួចឈ្មោះ ចាន់ចិរ៉ា ខុងឌី បានសន្យាឱ្យខ្លួនទៅយកប្រាក់សុទ្ធនៅបន្ទប់ជួលរបស់គេនៅម្ដុំដីស ស្ដិតក្នុងក្រុងប៉ោយប៉ែត ។ បន្ទាប់មកទៀតនៅវេលាម៉ោង១២និង០៦នាទី ថ្ងៃ ខែ ឆ្នាំ ដដែលរូបខ្លួនបានទាក់ទងទៅហាងរបស់ខ្លួនមួយកន្លែងទៀតនៅផ្សារទំនើប ប៊ិកស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានឱ្យរូបខ្លួនវេរប្រាក់មុនទៅឈ្មោះ ខាងលើដដែលចំនួន២០០,០០០បាត(ពីរសែនបាត) បន្ថែមទៀត ហើយខ្លួនពុំទាន់បានទទួលប្រាក់សុទ្ធនៅឡើយទេទាំងពីរលើក ដោយសារទុកចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី  ជាម៉ូយប្រចាំ ទើបខ្លួនវេរប្រាក់ជាបន្តបន្ទាប់សរុបចំនួន៦៥១.០០០បាត (ប្រាំមួយសែន ប្រាំម៉ឺន មួយពាន់បាត) ។

    

 ម្ចាស់បណ្ដឹងបានបញ្ជាក់ទៀតថា ក្រោយពីវេរប្រាក់ចំនួនពីរលើករួចរូបខ្លួនបានទៅយកប្រាក់ពីឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅកន្លែងស្នាក់នៅបណ្ដោះអាសន្នខាងលើ ស្រាប់តែជនសង្ស័យរូបនេះបានគេចខ្លួនបាត់ ដោយឃើញហេតុការណ៍ដុច្នេះទើបរូបខ្លួនបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។

 

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។ 

 ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបគេពិតជាបានឱ្យជនរងគ្រោះវេរប្រាក់ឱ្យចំនួន០២លើកសរុបចំនួន៦៥១,០០០បាត ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ពិតប្រាកដមែន ហើយខ្លួួនបានឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ យកទៅឱ្យម្ដាយរបស់ខ្លួននៅប្រទេសថៃផងដែរ ចំណែកខ្លួនមិនមានប្រាក់សុទ្ធឱ្យទៅជនរងគ្រោះទើបគេចខ្លួនតែម្ដង ។


 ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕

#ដោយតាខ្មៅ!!!!!

No comments