សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មហាជនធ្វើដំណើរតាមផ្លូវជាតិ លេខ២កុំតែរិះគន់ដល់អាជ្ញាធរខណ្ឌដង្កោ គួរតែមានវិធានការទប់ស្កាត់បងប្អូនអាជីវករដែលយកផ្លូវថ្នល់ធ្វើជីវកម្មលក់ដូរយ៉ាងអាណាធិបតេយ្យបណ្តាលអោយមានកកស្ទះ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី០៨.០៩.២០២១ ប្រជាពលរដ្ឋក៏ដូចជាមហាជនធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស និង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរិះគន់ដល់អាជ្ញាធរខណ្ឌដង្កោគួរតែរមានចំណាត់ការនិងវិធានការណាមួយដើម្បីទប់ស្កាត់បងប្អូនអាជីវករដែលយកផ្លូវថ្នល់ដើម្បីធ្វើអាជីវកម្មលក់ដូរបន្លែនិងផ្ទេរឥវ៉ាន់ផ្សេងៗបង្កការកកស្ទះចរាចរណ៍ជាប្រចាំ ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង និង លក់បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់សារធារណៈ ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលបាន ព្រោះគ្មានបញ្ជាពីសាលាខណ្ឌ។

យោងតាមមន្ត្រីក្នុងមូលដ្ឋានដែរទទួលផ្នែកសណ្ដាប់ធ្នាប់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ រូបលោកមិនអាច កែសម្រួលទីកន្លែងនេះ ឲ្យមានរបៀបរៀបរយបានទេ!!!ពោលគឺ៖ ទាល់តែមានវិធានការពីរដ្ឋបាលខណ្ឌ?មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា រាល់ថ្ងៃរូបលោក និងក្រុមការងារ ព្យាយាមសម្រួលចរាចរណ៍នៅចំណុចនេះណាស់ តែដូចចាប់ក្តាម ដាក់ ចង្អេរ មិនអាចកែសម្រួលបាន និងបានស្នើឲ្យខាងសារព័ត៌មានយើងជួយផ្សាយ ដើម្បីជាដំណឹងដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជ្រាប។

ចំណែកលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានប្រាប់សារព័ត៌មានថា៖ ពិបាកណាស់ គាត់មិនហ៊ានទេព្រោះខ្លាចអ្នកលក់ជេរ។

ដូច្នេះមហាជន ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ជាច្រើន សូមសំណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផងទាន!!!ព្រោះចំណុចកកស្ទះខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ។

ប្រជាពលរដ្ឋក៏ដូចមហាជនធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ជាប្រចាំសង្ឃឹមថាលោកស្រី គឹម ញឹបអភិបាលខណ្ឌដង្កោ និងមានវិធានការម៉ឺងម៉ាត់និងចាត់មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់ចុះពិនិត្យអនុវត្តនិងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរយល្អ!!!ជៀសវាងមានការរិះគន់ពីអ្នកធ្វើដំណើរដូចមហាជនថាអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់នៅតែបណ្ដែតបណ្ដោយអោយបងប្អូនអាជីវករលក់ដូរយ៉ាងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ជាបន្តនិងចៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយដោយសារមានការកកស្ទះនិងលក់ដូរគ្មានសណ្ដាប់ធ្នាប់បែបនេះ។

#ដោយតាខ្មៅ!!!!!




No comments