សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតទទួលអំណោយពី លោក ប៊ុត ស៊ុងគ្រី និង លោកស្រី ជួន ពិសី អាជីវករក្រុងប៉ោយប៉ែតបានឧបត្ថម្ភគ្រឿងបរិភោគនិងថវិកា!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧  ខែកញ្ញា ឆ្នាំ២០២១នេះលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនិងកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណ លោក ប៊ុត ស៊ុងគ្រី និង លោកស្រី ជួន ពិសី អាជីវករក្រុងប៉ោយប៉ែត ដែលបានឧបត្ថម្ភ 

១.អង្ករ         ៤០០ គីឡូក្រាម

២.ទឹកបរិសុទ្ធ    ៥០ យួរ

៣.អាកុល         ៣០ លីត្រ

៤.ថវិកា  ១,000,000រៀល(មួយលានរៀល)

ជួនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សម្រាប់យកមកប្រើប្រាស់ ក្នុងការចុះបំពេញបេសកកម្មបង្កាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19។ 

សូមជូនពរម្ចាស់អំណោយមានសុខភាពល្អ រកទទួលទានមានបាន ជៀសផុតពីជំងឺឡាយទាំងពួង និងជួបពុទ្ធិពរទាំង បួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ🙏។

ក្នុងឱកាសនោះ៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ គោរពតាមតាមការណែនាំ ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាលនាំជំងឺ កូវិដ១៩ ជាពិសេស ជំងឺបំម្លែង ប្រភេទថ្មីដែលតា (Delta)សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ផងដែរ។

ដោយ៖តាខ្មៅ!!!!!



No comments