សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អង្គភាពសារព័ត៌មានរស្មីក្រុងតាខ្មៅសូមឆ្លើយតបជូនសេចក្តីបំភ្លឺផេកផ្លូវការ ស្នងការ ខេត្តកំពតដែលខ្លឹមសារដូចខាងក្រោមនិងការឆ្លើយបំភ្លឺ របស់ប្រជាពលរដ្ឋ ដែលជាសាក្សី អោយជនរងគ្រោះ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


សេចក្តីបំភ្លឺព័ត៌មាន

​ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបថា : ដោយមានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានរស្មីក្រុងតាខ្មៅ កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២១ ចំណងជើងថា «បែកធ្លាយបុរសជើងខ្លាំងជាកូនចៅប៉ូលីស ស័ក្ក៤ នៅខេត្តកំពត ហ៊ានយកកាំបិតរកកាប់ប្រជាពលរដ្ឋរងគ្រោះ!!!» ។  

​ដើម្បីចៀសវាងការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺបញ្ជាក់ជូនដូចខាងក្រោម ៖

​-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តបានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ាន់ ស្រីស្រស់ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានប្តឹងចោទលើមនុស្សចំនួន ០៣ នាក់ ប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយដំទៅលើជនពិការជើងម្ខាងម្នាក់ឈ្មោះ ព្រំ ឈាន នៅចំណុចវាលស្មៅ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មូលហេតុផ្តើមចេញពីទំនាស់ដីធ្លី កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៨:៣០ នាទី ដែលមានមនុស្សមួយក្រុមមកកាប់បំផ្លាញរោងចាំចម្ការរបស់ឈ្មោះ ព្រំ ឈាន ខណៈនោះ ឈ្មោះ ព្រំ ឈាន បានហាមឃាត់សកម្មភាពនោះ ដោយក្នុងដៃមានកាន់កាំបិត ។ អំពើហិង្សានេះ បណ្តាល ឲ្យឈ្មោះ ព្រំ ឈាន (ជនពិការ) របួសធ្ងន់ ។

​-ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះស៊ើបអង្កេត និងកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន ០៣ នាក់ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពត កាលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ។ តុលាការខេត្តកំពត បានដោះស្រាយបញ្ចប់រឿង ដោយឈ្មោះ ព្រំ ឈាន ទទួលបានថ្លៃព្យាបាលរបួសចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) ។

​-នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីឈ្មោះ កែវ វ៉ារី ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលបានប្តឹងចោទលើមនុស្សចំនួន ០២ នាក់ ពីបទបរិហាកេរ្តិ៍ ។ កម្លាំងជំនាញបានចេញលិខិតកោះហៅបុគ្គលទាំងពីរនោះមកសាកសួរ ដើម្បីបំភ្លឺលើបណ្តឹងរបស់លោក កែវ វ៉ារី នៅលើកទី ១ បុគ្គលទាំង ០២ នាក់នោះមិនបានចូលខ្លួនបំភ្លឺឡើយដោយមានមេធាវីសុំពន្យាពេល បន្ទាប់មកកម្លាំងជំនាញបានចេញលិខិតលើកទី ២ ទើបមេធាវីចូលមកដោះស្រាយ បច្ចុប្បន្នករណីនេះកម្លាំងជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។  

​-នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ ព្រំ ឈាន ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលប្តឹងលើមនុស្សចំនួន ០៩ នាក់ និងបក្ខពួកចំនួន ១៦ នាក់ទៀត មិនស្គាល់ឈ្មោះ «ពីបទគំរាមថានឹងសម្លាប់» ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅ បុគ្គលពាក់ព័ន្ធមកបំភ្លឺ តែមេធាវីការពារក្តីបានសុំពន្យារពេលក្នុងការដោះស្រាយ​ បច្ចុប្បន្នករណីនេះកម្លាំង ជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។

​-ចំពោះករណីលោកវរសេនីយ៍ត្រី កែវ វ៉ារី ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងធ្វើការស៊ើបអង្កេត លើករណីពាក់ព័ន្ធអំពើហិង្សាខាងលើ ក្នុងករណីរកឃើញមានកំហុសដូចការចុះផ្សាយរបស់សារព័ត៌មាន និងមានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីដោយមិនមានការលើកលែង ឬយោគយល់ឡើយ ទោះបីជាលោក កែវ វ៉ារី ជាមន្ត្រីក្របខណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏ដោយ ។

​អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

......................................................

ការឆ្លើយបំភ្លឺ របស់ប្រជាពលរដ្ឋ ដែលជាសាក្សី អោយជនរងគ្រោះ!!!!!

ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ការឆ្លើយបំភ្លឺរបស់ប្រជាពលរដ្ឋដែលសាក្សីអោយជនទាំងបី សុខ ប៑ុនធឿន .ធឿន ម៉ៅនិងតេង នេម បានអោយដឹងថាក្នុងជម្លោះវិវាទដីចម្ការរវាងលោកប៉ូលីសស័ក្ដ៤(កែវ វ៉ារី ហៅ រិ) និងបុគ្គលឈ្មោះ ព្រំ ឈាន ដែលមានប្រពន្ធឈ្មោះ សាន់ ស្រី ស្រស់ នៅតំបន់សំបួរបាតអាង ខាងជើង ឈៀងខាងលិច វាល វែង វាលឈើត្រាវ។

ក្នុងករណីជម្លោះ ផ្ដើមបង្កហេតុដោយ លោកប៉ូលីស(សក្ដ័៤)រូបនេះ បានសង់រោងដើម្បីវាតទីយកដីចម្ការពីពលរដ្ឋទាំង៥គ្រួសារ ក្នុងទំហំដីជិត(១០ហិកតា)ដែលមានជើងខ្លាំងឈ្មោះ ព្រំ ឈាន ជាកូនអុកនិង សាន់ ស្រីស្រស់ និងកូនប្រុសស្រីពីរនាក់ផ្សេងទៀតថ្ងៃកើតហេតុថ្ងៃទី២៩/០៥/២០២១វេលាម៉ោង០៦និង១៥នាទីល្ងាច កែវ វ៉ារី ហៅ រិ កំពុង វាយដែកគោល (ខណ:នោះព្រំ ឈានមិនទាន់ទៅដល់កន្លែងកើតហេតុទេ)ដែលសង់រោងក្នុងទីតាំងដីចំការពលរដ្ឋ ដែលមានឈ្មោះ សុខប៑ុន ធឿន និងធឿន ម៉ៅ  និងតេង នេម ។


ការហាមឃាត់ពីជនទាំងបីនិងពលរដ្ឋជិត១០នាក់ ជាក្រុមគ្រួសារ មិនអោយសង់បន្ត  ក៏ប៉ូលីសរូបនេះនៅបន្ត ។ទើបបង្ករអោយកើតជម្លោះរុញច្រានរោងលើដីទំនាស់កើតឡើង។

បុរសជើងខ្លាំង ព្រំ ឈាន ទាញកាំបិតងាររកកាប់(ដូចក្នុងវីដេអូក្លីប) តែក្រុមពលរដ្ឋទៅចោមរោមមើលហេតុការណ៍ និងជនទាំងបីដែលគេបានចោទថា បង្កហឹង្សាលើជនពិការ(ព្រំ ឈាន)នោះ គ្រាន់តែចាប់កាំបិត ចេញដើម្បីការពារសុវត្ថិភាពខ្លួនតែប៉ុណ្ណោះមិនវាយតប់ ឡើងជង្គង់ទៅលើកូនចៅលោក (សក្ក័៤) នោះទេ ហើយភាគីនៃជម្លោះក៏មានគ្នាច្រើនដូចគ្នា។ក្នុងជម្លោះប៉ូលីស(ស័ក្ដ៤)បានបន្សល់អាវដែលមាន មុខងារ ឋានន្តរវរសេនីយ៍ត្រី(ស័ក្ត៤)ដែលពលរដ្ឋបានយកមករក្សាទុក។

ក្រោយពេលកើតហេតុបាន០៦ថ្ងៃនៅថ្ងៃទី០៥/០៦/២០២១ ទើបឃើញដីការកោះហៅទៅបំភ្លឺពីស្នងការនគរបាលខេត្តកំពត ឈ្មោះទាំងបីដែល ព្រំឈាន និង កែវ វ៉ារី ហៅ (រិ )ស្គាល់ច្បាស់ជាងគេក្នុងចំណោម១៣នាក់ស្រីម្នាក់ឈ្មោះ ប៉ាច់ សុផែ ។

មិនទាន់មានការសើបអង្កេតបានច្បាស់លាស់ផងប៉ូលីស ព្រហ្មទណ្ឌខេត្តកំពត ស្រាប់តែឃាត់ខ្លួន សុខ ប៑ុនធឿន និងធឿន ម៉ៅ និង តេង នេម រយ:ពេល (៤៨ម៉ោង)ដោយសំអាងថា ព្រះអាជ្ញា  អោយឃាត់ខ្លួនសិន ដើម្បីបញ្ជួនសុំណុំរឿងចូលទៅតុលាការខេត្តកំពត។

គ្មានវត្ថុតាងនិងសាក្សីផង គ្រាន់តែយោងតាមពាក្យបណ្ដឹងរបស់កូនប៉ូលីស(ស័ក្ដ៤)ឈ្មោះ ព្រំ ឈាន ហ៑ានទារសំណង(50,00$ )ទាំងដែលខ្លួនជាជនបង្ករ ។

ពលរដ្ឋជិត៤០គ្រួសារ  ដែលជាសាក្សី ពិតហួសចិត្តដែលជនល្មើស  មិនត្រូវបានផ្ដន្ទាទោសហើយបាននៅប្រាក់ជិត(១៦លាន)ថែមទៀត ការអនុវត្តច្បាប់ របស់មន្ត្រី មួយចំនួន និងបក្សពួក នៅក្នុងខេត្ត កំពត ប្រជាពលរដ្ឋ សូមសរសើរដោយស្មោះ រហូត មានការស្នើសុំ អោយអង្គភាព អ្នកសារព័ត៌មាន ចុះផ្សាយ ដើម្បីអោយថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល  បានដឹងលឺនិងជួយអន្តរាគមន៍ 

ប្រជាពលរដ្ឋស្មើសុំ ដល់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត ក្នុងករណី រឿងនេះ ដោយក្តីអនុគ្រោះ

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការសូមអរគុណ៕ដោយតាខ្មៅ!!!!!

ការិយាល័យពន្ធ👉☎️0967117744/017279124..









No comments