សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចជំនាញអធិការក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

............................................................

ខេត្តបន្ទាយមានជ័យ៖ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការបញ្ជារផ្ទាល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៅអធិការរដ្ឋានក្រុងប៉ោយប៉ែតនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ០៣នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ។

២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។

៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ ។

ហេតុការណ៍មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញចុះដើរល្បាតដោយពួកទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យកម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែនៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន តាមចម្លើយសារភាពថ្នាំញៀនទំាងអស់ជារបស់ឈ្មោះភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ។បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកប៉ុស្តិ៍តែម្តងទៅដើម្បីសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានជំនាញស្នើរសុំធ្វើការឃាត់ខ្លួនដើម្បីអនុវត្តនីតិវិធីបន្តរ ។

#ដោយតាខ្មៅ!!!!!




No comments