សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំ បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដើម្បី ពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់នឹងបញ្ហាផ្សេងៗ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាប្រធាន គណៈបញ្ជាការ ឯកភាព ក្រុងប៉ោយប៉ែត ដឹកនាំ កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដើម្បីពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន-- ពង្រឹងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពង្រឹងកិច្ចការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺកូវីដ-១៩ កិច្ចការងារគ្រោះមហន្តរាយ(ទឹកជំនន់)-បញ្ហាទប់ស្កាត់ផ្សេងៗ។ល។

កិច្ចប្រជុំបានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាល លោកមេបញ្ជារការ មេបញ្ជារការរង អធិការរងបណ្តាលអង្គភាពកងកម្លាំងឈរជើងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត លោកចៅសង្កាត់ទាំង៣ ជាសមាជិក សមាជិកាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត។ 

ដោយ៖តាខ្មៅ!!!!!







No comments