លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ អមដំណើរ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះពិនិត្យស្ថានភាព ទឹកជំនន់ទឹកភ្លៀងតាមមាត់អូរព្រំដែនកម្ពុជាថៃ!!!!!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ រួមនឹងកងកម្លាំងចម្រុះ អមដំណើរ លោក គាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញ ចុះពិនិត្យ តាមមាត់អូរព្រំដែន កម្ពុជា ថៃ ទឹកអូរតាមព្រំដែន ធម្មតាមិនមានអីកត់សម្គាល់ទេនឹងស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅចំណុចអាងអូខៃដនមានស្ថានភាពទឹកកម្ពស់បន្តិច នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ក៏ពិនិត្យឃើញថាមានជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែត និងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏សម្រេចកាយផ្លូវលំជាច្រើនកន្លែងដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងដែលជនលិចផ្ទះប្រជាពលរដ្ឋ នៅទីនោះផងដែរ។
ក្នុងឱកាសនោះ៖លោកអភិបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នដល់កូនចៅតូចៗពេលទឹកជំនន់នៅខាងមុខនេះផងដែរ។
ដោយ៖តាខ្មៅ!!!!!
No comments