លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងកងកម្លាំងចម្រុះចុះពិនិត្យ មើលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១នេះដោយការយកចិត្តទុកដាក់ពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងរួមដំណើរដោយ គណៈអភិបាលរងក្រុង មន្ត្រីរដ្ឋបាលក្រុង ក្រុមការងារសង្កាត់ រួម និង កងកម្លាំងសមត្ថកិច្ច ទាំង ៣ អង្គភាព បានអញ្ជើញចុះ សិក្សា រកប្រភព រំដោះទឹក ជំនន់ ដើម្បី បញ្ជៀស ការជន់លិច ក្នុងទីប្រជុំ របស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេច បើក ទ្វារទឹក មួយចំនួនហើយក៍បាន យកគ្រឿងចក្រ កាយ ផ្ដាច់ផ្លូវ លំមួយខ្សែ ដើម្បីបញ្ជៀស ទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត និងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments