លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការដើរល្បាតតាមខ្សែបន្ទាប់ព្រំដែន កម្ពុជា ថៃ!!!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២១នេះនៅវាម៉ោង ០៧ នឹង ០០នាទី ដោយមានការយកចិត្តទុកដាក់បទបញ្ជាពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដឹកនាំ នាយរងប៉ុស្តិ៍ នឹងមន្ត្រី ចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ តាមបន្ទាត់ព្រំដែន( កម្ពុជា ថៃ )នៅចំណុចភូមិប៉ោយប៉ែត ភូមិក្បាលកោះ និងភូមិអូរជ្រៅនៅក្នុងភូមិសាស្រ្តប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សម្ពាធទឹកកំពុងកើនឡើងគួរអោយកត់សំគាល់ ។
ក្នុងឱកាសនោះ៖លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ក៏អំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ មានការប្រុងប្រយ័ត្នផងដែរ។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments