លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតអញ្ជើញចូលរួមផ្ដល់អំណោយគ្រឿងបរិភោគ របស់អង្គការ ភឿន ភឿនជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្ចះខាត ចំនួន៣៣គ្រួសារ!!!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ១៣រោចខែស្រាពណ៍ឆ្នាំឆ្លូវ ស្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវនិងទី០៣ខែកញ្ញាឆ្នាំ ២០២១នេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោកវ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១នឹងលោកសាន់ អែលម៉ាត់ ចៅសង្កាត់រងទី២រួមនឹងក្រុមការងារសង្កាត់បានអញ្ជើញចូលរួមផ្ដល់អំណោយគ្រឿងបរិភោគ របស់អង្គការ ភឿន ភឿនជូនដល់បងប្អូនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចំនួន៣៣គ្រួសារ
ដែលមានជីវភាពខ្វះខាតអំណោយរួមមានដូចខាងក្រោម៖
១/.អង្ករ ៥០ គីឡូក្រាម
២/.ត្រីខ ២យួរ
៣/.ទឹកស៊ីអ៊ីវ២យួរ
៤/.ប្រេងឆា២ដប
៥/.ទឹកត្រី១កេស
៦/.ស្ករស២កញ្ចប់
៧/.អំបិល២កញ្ចប់
៨/.សាប៊ូ បោកខោអាវ១កញ្ចប់ធំ
៩/.ម៉ាស១ប្រអប់
១០/.សាប៊ូដុសខ្លួន ៨ដុំ
សូមបញ្ជាក់ថា៖ លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយបែតនិងលោកតែងតែចាត់ក្រុមការងារចុះទៅមើលដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកនឹងខ្វះខាតបើមានបងប្អូនប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត់ពិតលោកចៅសង្កាត់ប៉ោយប៉ែតក៏ចាត់ក្រុមការងារយកស្បៀងអាហារជូនដល់ផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាប្រចាំនៅមូលដ្ឋានសង្កាត់ប៉ោយប៉ែតផងដែរ។
ក្នុងឱកាសនោះ៖លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ សូមគោរពតាមការណែនាំ ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាលនាំជំងឺ កូវិដ១៩ ជាពិសេស ជំងឺបំម្លែង ប្រភេទថ្មីដែលតា (Delta)សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ផងដែរ។
ដោយ៖លោកសៅកុសល០៤!!!!!
No comments