សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិការ និង អង្ករ ២តោន ទៅចែកជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី រួមលោកជំទាវ ភូ ណារីណា ក្រុមហ៊ុនក្រោនរីសត តំណាងដោយលោកស្រី ឡាយ គន្ធី និងស្វាមី បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

អំណោយដែលបាននាំយកមកចែកជូនថ្ងៃនេះរួមមាន៖ អង្ករ ២តោន ស្មើ២០០០ គីឡូក្រាម , ទឹកបរិសុទ្ធ ចំនួន ២០០យួ មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ចំនួន ១៥១នាក់ ដោយឡែក ថវិកា ៧០០,០០០រៀល(ចិតសិបមុឺនរៀល) ចែកជូន គណៈគ្រប់គ្រង និង ម៉ែដោះ ដែលមើលថែទាំ កុមារ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

ក្នុងឱកាសនោះ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ទោះបីជាអំណោយយកមកចែកជូនថ្ងៃនេះមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅរបស់ក្មួយៗបានមួយរយៈក្នុងអំឡុងពេលជម្ងឺកូវីដ១៩កំពុងរីករាតត្បាតផងដែរ។ លោកក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម និងលោកជំទាវ ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19)៕

ដោយ៖លោកសៅកុសល!!!!!






No comments