ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយអ្នកស្រីឈុំផល្លី ត្រូវបានស្នងការនគរបាលខេត្តកំពតកោះហៅមកបំភ្លឺ..
ខេត្តកំពត:នៅព្រឹកថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2021នេះពលរដ្ឋយ៉ាងហោច ជាងមួយរយនាក់បានមកឃ្លាំមើលការកោះហៅប្រជាពលរដ្ឋចំនួន 3 នាក់ឲ្យមកបំភ្លឺនៅស្នងការនគរបាលខេត្តកំពត តាមពាក្យបណ្ដឹងរបស់បក្សពួកឈ្មួញដែលបានឈរឈ្មោះជំនួសម្ចាស់ដីចំនួន 33 គ្រួសារភូមិព្រៃពាយឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត។
ក្នុងការចូលរួមឃ្លាំមើលនៅព្រឹកនេះប្រជាពលរដ្ឋទាំងអស់គ្នាគ្រាន់តែចង់បាននូវយុត្តិធម៌និងភាពត្រឹមត្រូវ។
ចំពោះអំពើរំលោភបំពាននៃឈ្មួញដែលប្ដឹងប្រជាពលរដ្ឋពីបទផ្សេងៗដែលកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីធ្លីរបស់របស់ខ្លួន ដែលមានការកាន់កាប់តាំងពីឆ្នាំ 2004 មកម៉្លេះ។
ប្រជាពលរដ្ឋទាំងអស់បានស្នើសុំដល់ឯកឧត្តមជាវ តាយ អភិបាលខេត្ត កំពតមេត្តា ជួយ អន្តរាគមន៍ ចំពោះរឿងនេះផង
ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕
#ដោយតាខ្មៅ!!!!
No comments