សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ ឯកសារ ទីស្តីការ គណៈរដ្ឋមន្ត្រី លេខ:១០០៣ (សជណ .ផក) រាជធានី ភ្នំពេញ ថ្ងៃទី ១៨ខែកញ្ញាឆ្នាំ២០១៨…វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយចេញនៅថ្ងៃទី២៥ខែកញ្ញាឆ្មាំ២០២១ យោងតាមឯកសារ ភ្ជាប់ ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី គោរពជូន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល

កម្មវត្ថុ :ក្នុងករណីស្តីពីសំណើ សុំគោលការណ៍ អនុញញាត ធ្វើការអភិវឌ្ឍ លើទីតាំងដីកសិកម្ម នឹងត្នោត ជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងតំបន់ ទេសចរណ៍ ជាថ្នូរ និងការសាងសង់ មជ្ឈមណ្ឌល ព្យាបាល និងស្តារនិតិសម្បទា អ្នកញៀន គ្រឿងញៀន ខេត្តកណ្ដាល របស់ក្រុមហ៊ុន ឃុន សៀ អ៉ីម ថត អិចថត .


យោង លិខិត លេខ ៥៣៧ លស ចុះថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨របស់រដ្ឋបាល ខេត្តកណ្ដាល.

លិខិតលេខ ៨៦៦ខន/០១៨ (សជណ)ចុះថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ របស់ ឧទ្ធកាល័យ សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.


ចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហា សេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ០៨ខែកញ្ញាឆ្នាំ២០១៨ ។


សេចក្តីដូចមានចែង ក្នុងកម្មវត្ថុខាងលើ ទីស្តីការ គណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ជ្រាបថា ចំពោះករណី សំណើសុំគោលការណ៍ អនុញ្ញាតធ្វើការ អភិវឌ្ឍលើទីតាំងដី កសិកម្មនឹងត្នោត ជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាថ្នូរនិងការសាងសង់ មជ្ឈមណ្ឌល និងស្តារនីតិសម្បទា អ្នកញៀន គ្រឿងញៀន ខេត្ត កណ្ដាល របស់ ក្រុមហ៊ុន ឃុន សៀរ អ៉ីមថេត អិចថេត (KHUN SEA lmport Export Co.Ltd រាជរដ្ឋាភិបាលបានយល់ព្រម ដូចខាងក្រោម.

អនុញ្ញាតជាគោលការណ៍ជូនក្រុមហ៊ុន ឃុន សៀ អុីមថត អិចថត (KHUN SEA lmport Export Co. Ltd ) ធ្វើការអភិវឌ្ឍលើទីតាំងដីកសិកម្មបឹងត្នោតទំហំសរុប ៨៣៥ ៩៩៣ ម៉ែត្រការ៉េ ដែលជាដីឯកជនរបស់រដ្ឋមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣ខែ មករា ឆ្នាំ២០១៦ ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ស្របតាមនីតិវិធីច្បាប់ ជាធរមាន ជាថ្នូរនឹងធ្វើការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ព្រមទាំង

ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើផ្ទៃដីសរុបទំហំ ៨០ ៩២៦ ម៉ែតការ៉េ (មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ក្រុមហ៊ុន)

មានទីតាំងស្ថិតនៅក្នុង ភូមិទួលសុភី ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល ដែលក្រុមហ៊ុនបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសាងសង់មជ្ឈមមណ្ឌលនេះនិងអនុវត្តតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ។

បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលខេត្តក្នុងការសិក្សា និងអភិវឌ្ឍនូវគេហដ្ឋារចនាសម្ព័ន្ធនានារបស់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តលើផ្ទៃដីសរុបទំហំ ៨០៩២៦ ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិទួសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

រដ្ឋបាលខេត្ត និងភាគីក្រុមហ៊ុន ត្រូវសហការក្នុងការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផង ដូចជាធ្វើការដាំដំណាំស្រូវរដូវលើទីតាំងដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលើទីតាំងដីកសិកម្មបឹងត្នោតនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម មេត្តាជ្រាប និងចាត់ចែងអនុវត្ត។


ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លេខ ១២៨២ ដនស/អសដភចុះថ្ងៃទី០១ខែកក្តដា ឆ្នាំ២០២១.


ខេត្តកណ្តាល : ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រាជធានីភ្នំពេញ ថ្ងៃទី ០១ខែកក្តដាឆ្មាំ២០២១




ជម្រាបជូន ឯកឧត្ដមអភិបាលនៃ គណៈអភិបាលខេត្តកណ្តាល និងជាប្រធាន គណៈកម្មាធិការ រៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ខេត្ត.


កម្មវត្ថុ : សំណើសុំលុប គម្រោង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នងផែនទី ហេដ្ឋារចនាសម្ព័ន្ធនិងប្លង់គោលប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល.


សេចក្តីដូចមានចែង កម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម អភិបាល ជ្រាបថា កន្លងមក ក្រសួងធ្លាប់បានទទួលសំណើជាញឹកញាប់ របស់ប្រជាពលរដ្ឋ សយំកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ដែលគ្រោងបង្កើត ថ្មី នៅក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងប្លង់គោលប្រើប្រាស់ដី ដោយកាត់ក្បាលដីកម្មសិទ្ធិ ឯកជនន រួមទាំង លំនៅឋាន ហើយក្រសួង ពិនិត្យឃើញថា គម្រោងបង្កើត ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈថ្មីនេះ មានលក្ខណៈមិនទាន់សមស្រប ពុំបានសិក្សា ស៉ី ជម្រៅ អំពិលភូមិសាស្ត្រ ជាក់ស្តែង ។


ដូចនេះ ក្រសួង ស្នើ ឯកឧត្ដមអភិបាលនៃគណ: អភិបាលខេត្ត និងជាប្រធាន រៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត លុប គម្រោង ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងរៀបចំជាថ្មី ឡើងវិញ ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ដោយធ្វើតាម តែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់។


អាស្រ័យ ហេតុនេះ សូម ឯកឧត្ដម អភិបាល ជ្រាប និងចាត់ចែងបានការគួរ សូមឯកឧត្តម អភិបាល ទទួលនូវការរាប់អាន ដ៏ជ្រាលជ្រៅ ពីខ្ញុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ និងជាប្រធាន គណៈកម្មាធិការ រៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ជាតិ ហេត្ថលេខានិងត្រា ជា សុផារ៉ា។

ប្រជាពលរដ្ឋ ចំនួន៦រូប តំណាងអោយប្រជាពលរដ្ឋ ជាង១០គ្រួសារ ផ្តិតមេដៃស្នើសុំ ឯកឧត្តម អភិបាលខេត្តកណ្ដាល ជួយ អន្តរាគមន៍


យោងឯកសារភ្ជាប់ ចុះថ្ងៃទី.១៦.ខែមិថុនាឆ្នាំ២០២១ សូមគោរពជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល

កម្មវត្ថុ: សំណើសុំអន្តរាគមន៍ ក្នុងការដោះស្រាយ គោលនយោបាយ ជាមួយក្រុមហ៊ុន ឃុន សៀ អ៉ីម ផេត អិចផត លើការអភិវឌ្ឍ ទីតាំងដីកសិកម្ម បឹងត្នោត ទំហំសរុប ៨៣៥៩៩៣ម៉ែត្រ ការ៉េ ដែលជាដីឯកជន របស់រដ្ឋ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣-០១-២០១៦។យោង សជណ លេខ១០០៣ សជណ .ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី វិះថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨។

លិខិតប្រគល់សិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ តាមកម្មវត្ថុ និងយោងខាងលើ ពួកយើងខ្ញុំតំណាង ឲ្យប្រជាពលរដ្ឋ សូមជម្រាបជូន ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាទានជ្រាបថា: នៅថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណលេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨ខែ៩ឆ្នាំ២០១៨ ដែលបានសម្រេចអោយ រដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំ រដូវលើទីតាំង ដីកសិកម្ម នឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីអោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន លើទីតាំងដីកសិកម្ម នឹងត្នោតនេះ ដំណើរការ ទៅបានដោយរលូន និងទទួលជោគជ័យ តាមការគ្រោងទុក។


ប៉ុន្តែតាំងពីចេញ សជណ លេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨-០៩-២០១៨ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីមក ខាងភាគីក្រុមហ៊ុន ឃុនសៀ អុីមផត អិចផត មិនដែលធ្វើការសម្របសម្រួល និងដោះស្រាយឲ្យប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការ ដាំដំណាំ រដូវលើទីតាំង ដីកសិកម្មបឹងត្នោត នោះទេ រហូតមកដល់ពេលនេះ ដែលជាហេតុ ធ្វើឲ្យពួកយើងខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅ អាស្រ័យផល នៅចំនុចទីតាំងខាងលើ កើតទុក្ខមិនសុខចិត្ត ជាមួយក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដោយក្តីអនុគ្រោះ ។


ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយតាខ្មៅ





No comments