សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដីតំបន់ភ្នំ មួយកន្លែង ត្រូវបានបុគ្គលមានអំណាចមួយក្ដាប់តូច នាំគ្នាឈូសឆាយ ទន្ទ្រានយក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងរំភើយវគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ផ្សាយចេញនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ តំបន់ដីភ្នំ ស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលខិលខូច មួយក្ដាប់តូច ឃុបឃិតនាំគ្នាឈូសឆាយព្រៃ ទន្ទ្រានយកតំបន់ដីភ្នំ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ ចាត់វិធានការទប់ស្កាត់លើបុគ្គលខិលខូចទាំងនោះ យកមកផ្តន្ទាទោស។

យោងតាមរូបភាពជាក់ស្តែង ដែលក្រុមការងារសារព័ត៌មានយើងចុះទៅដល់តំបន់ដីភ្នំ បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលខិលខូចមួយចំនួនតូច បានធ្វើការឈូសឆាយព្រៃ ទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជា កញ្ចុះ នៅលើភ្នំ ដោយគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។


លោក. ញ៉ិប ស្រ៊ន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត តាកែវ 

គួរចាត់មន្ត្រីជំនាញ ចុះសិក្សា និងទប់ស្កាត់ ចំពោះបុគ្គល ខិលខូចមួយចំនួន ហ៊ានធ្វើរបង ហ៊ុមព័ទ្ធ ដីភ្នំ មកធ្វើជាសម្បត្តិឯកជន។

លោក ផេន វុធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តតាកែវ សូមចាត់វិធានការ ចំពោះការហ៊ុមព័ទ្ធ ដីភ្នំ នៅចំនុច ស្រែជើងរាស្រ្ត នេះផងទាន 

ភ្នំនិងត្រូវរលាយ ធនធាន ធម្មជាតិដ៏ស្រស់បំព្រោងនិងត្រូវបាត់បង់ ដោយសារមន្ត្រី ១ចំនួន ឈ្លាតឱកាស( ដូចពាក្យចាស់លោកបានពោលថា កន្ទេលធំបន្លំដេក)

ក្រុម អ្នកសារព័ត៌មាន យើង ស្នើសុំ ដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាមន្ត្រី ជំនាញ ចុះស៉ើប អង្កេត ក្នុងករណី បុគ្គលខិលខូច ដែលហ៊ានបំពាន ធ្វើរបងហ៊ុមព័ទ្ធ យកដីភ្នំ ជាសម្បត្តិរដ្ឋ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយក្តីអនុគ្រោះ ។


ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

#ដោយតាខ្មៅ!!!!







No comments