សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រី លីង អៃ ហ័រ ធ្វើផ្លូវវាងក្រាលគ្រួសក្រហម ដើម្បី ប្តូរផ្លូវ រទេះ វគ្គA2

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត:ផ្សាយចេញនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១( គៀកកិតតំបន់វាលវែង)ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវស្រុកទឹកឈូ ខេត្តកំពត ក្នុងដីឧទ្យានជាតិមុនីវង្សបូកគោ

នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១ ប្រហែលម៉ោង បីរសៀល លោក ច័ន្ទសោធន អភិបាលរង ស្រុក ទឹកឈូ បានចុះ ត្រួតពិនិត្យ ទីតាំង ជម្លោះ ដើម្បី សិក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋ តាមសុំណូមពរ  មិនតែប៉ុណ្ណោះ លោក អភិបាលរងស្រុក បានមាន ប្រសាសន៍ថាផ្លូវ ដែលកាត់ចំកណ្តាលដី នេះ សូមរក្សាទុក  នៅសភាពដើមសិន ដើម្បីរកដំណោះស្រាយ មិនមានការបិទផ្លូវ ឬដាក់គ្រឿងចក្រចូលឈូសឆាយ អ្វីទាំងអស់  ហើយត្រូវជ្រើសរើសអ្នកតំណាង របស់ភាគីទាំងសងខាង ចំនួន៥នាក់ទៅ១០នាក់ ដើម្បីទៅសម្របសម្រួល នៅសាលាស្រុក។

លោកស្រី លីង អៃហ័រ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា គាត់មិនមានអ្វី បកស្រាយច្រើន នោះទេ តែបើប្រជាពលរដ្ឋ ចង់បើកផ្លូវ រទេះ គាត់និងបិទផ្លូវ របស់គាត់ ដែលបានស្ថាបនាឡើង ដោយ ក្រាលគ្រួសក្រហម ពីព្រោះ ផ្លូវ ដែលបងប្អូន ធ្វើ ចរាចរណ៍ សព្វថ្ងៃ នេះ គឺនៅក្នុង បរិវេណ ដីរបស់លោកស្រី ដែលមានចំងាយ ជាង៦០០ម៉ែត្រ និងចំងាយជាង១ម៉ឺន ដុល្លារទៅហើយដែរ នេះ យោងតាមសម្តី លោកស្រី បានបញ្ជាក់បន្ថែមលោកស្រី បានដាក់ សុំណើរ លោក អភិបាលស្រុក រួចមកហើយ ដែរ នៅពេលនេះ 

ក្រុមការងារអ្នកសារព័ត៌មានយើង និងផ្សព្វផ្សាយព័ត៌មានបន្ត ក្នុងករណីខាងលើ សូមអរគុណ៕ដោយតាខ្មៅ!!!!










No comments