កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖ ខណៈពេលនេះព័ត៌មានបឋម ភូមិចំនួន៧ដែលនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ជន់លិចផ្នែកខ្លះៗ ក្នុងឃុំចំនួន២ (ឃុំបឹងបេង និងឃុំម៉ាឡៃ) ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង កំពុងហក់ឡើងនៅថ្ងៃនេះ។
ក្រោមបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារ នៅផ្ទាល់ដីដែលរងផលប៉ះពាល់ របស់ប្រជាពលរដ្ឋ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។
គួរកត់សម្គាល់ដែរថា ស្រុកម៉ាឡៃ ជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ស្រកទៅវិញបន្ទាប់ពីភ្លៀងរាំងរយះពេល ៣ទៅ៤ថ្ងៃបន្ទាប់ *មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមអោយពុកម៉ែ បងប្អូន ក្នុងតំបន់ដែលកំពុងជន់លិច សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត។(ព័ត៌មានបឋម)
ដោយ៖លោកសៅកុសល០៤!!!!!
No comments