សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលនិងភរិយា រួមជាមួយនឹងមន្ត្រី នៃស្នងការដ្ឋានខេត្តកណ្ដាល នាំយកទានព្រះវស្សាប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ត​កណ្តាល៖ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា ព្រមទាំងបុត្រ រួមនឹងលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១១ក្រុង/ស្រុក លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ហៅក្រពើហារ)។​

បច្ច័យប្រគេនរួមមាន៖

១-ទៀនព្រះវស្សា ចំនួន០១គូ

២- អង្ករ ២តោន

៣-ទឹកផ្លែឈើ ២០កេស

៤-ទឹកសុទ្ធ ៥០កេស

៥-មីម៉ាម៉ា ៥០កេស

៦-ត្រីខកំប៉ុង ០២កេសធំ

៧-ទឹកស៊ីអ៉ីវ ២០យួរ

៨-ទឹកត្រី ១០យួរ

៩- ម៉ាស ០២កេសធំ

១០-ថវិកា៨,០០០,០០០ រៀល សរុបការចំណាយទាំងអស់ចំនួន១៦,៣៤០,០០០រៀល។​





No comments