លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ត្រៀមកម្លាំងអន្តរាគមន៍ សម្ភារៈ មធ្យោបាយ ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារ មធ្យោបាយ ជួយសង្រ្គោះ សម្រាប់គ្រោះទឹកជំនន់ របស់អង្គភាពវរសេនតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូច ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដេីម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឫគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលតែងតែរងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជារៀងរាល់ឆ្នាំ នៅរដូវវស្សាទឹកជំនន់ជន់លិចនៅតំបន់មួយចំនួន និងរដូវប្រាំង ក្តៅខ្លាំង ខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។
លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា។
ដោយ៖លោកសៅកុសល០៤!!!!!
No comments