សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាខ្លាំងហើយមិនធម្មតាមែន លោកស្រី ទូច សាវឿន ធ្វើលិខិតស្នើសុំ ទៅលោកមេឃុំ -ស្រុកខេត្តកំពត ក្នុងការ ដាក់គ្រឿងចក្រ កាយផ្លូវភ្លើង ពេលមកអនុវត្ត ខុសទីកនែ្លង វគ្គA2

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពត៖ផ្សាយចេញ នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១ ដីចំការនៅពីខាងជើងភ្នំដល់ពេលកាយក្រវាត់ព្រំ កាយភ្នំមួយជុំ  ដែលស្ថិតនៅភូមិកំពង់ចិនឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត

លោកនាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពតនិងភរិយា បានស្នើសុំទៅរដ្ឋបាលខេត្តដើម្បីសុំកាយដីជើងភ្នំ ផ្លូវភ្លើង តែភាពពិតកាយក្រវាត់ដល់កំពូលហើយព័ទ្ធយកដី សម្បត្តិសាធារណ:របស់រដ្ឋ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន យោងតាមបទសម្ភាសន៍.ជាមួយលោកមេឃុំ!!!

ប្រជាពលរដ្ឋដាក់ការសង្ស័យ តើហេតុអ្វី បានជាធនធាន ធម្មជាតិ ដីភ្នំ រ៉ែ ដែលជាសម្បត្តិរដ្ឋ ត្រូវបុគ្គល មានអំណាច មានស័ក្តិយស មានលុយ ធ្វើអ្វីៗបានតាមតែទំនើងចិត្ត មិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិច ឬការអនុវត្តច្បាប់មានស្តង់ដារពីរ?

យោងតាមលោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងថា ការកាយដីក្រវាត់ភ្នំ មិនត្រូវតាមគោលការណ៍ច្បាប់នោះទេ។

តើលោក សូ វិចិត្រ ប្រធាន មន្ទីរ រ៉ែ និងថាមពល មានចំណាត់ការយ៉ាងណាចំពោះបុគ្គលដែលកាយដីភ្នំ ធ្វើរបងហ៊ុមព័ទ្ធ ធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួនលើសពីការសុំច្បាប់អនុញ្ញាតមេត្តាចុះសិក្សានិងពិនិត្យនៅចំនុចទីតាំង ភ្នំមៀន ផងទានកុំរវល់តែបិតភ្នែកពេកដើម្បីចូលរួមទប់ស្កាត់!!!!

ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត គូរតែមានវិធានការទប់ស្កាត់និងមេត្តា ចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿង ដីភ្នំមៀន ដោយក្តីអនុគ្រោះកុំបណ្តែត បណ្តោយអោយបុគ្គលឆ្លាតឱកាសកាយដីភ្នំដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងដើម្បីចូលរួមការពារ អភិរក្សសម្បត្តិរដ្ឋ!!!

ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រី ក្រសួង បរិស្ថាន មេត្តាចាត់ មន្ត្រីជំនាញ ចុះស៉ើប អង្កេត រឿងបុគ្គល កាយដីភ្នំ ធ្វើរបងហ៊ុមព័ទ្ធ ធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួនទាំងនោះផងទាន  

ក្រុមការងារ អ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ដោយ តាខ្មៅ!!!



No comments