សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ ក្រុមសន្តិសុខ របស់ឧកញ៉ា ប៉ែន នួន ប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ ដោយ មិនញញើតច្បាប់វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២១
តំបន់អន្លង់ថ្លាន់ដែលជាអតីតចំការកញ្ឆាស្ថិតនៅភ្នំថ្លាន់100ប៉ែកខាងកើតនៃដីឧទ្យានជាតិមុនីវង្សបូកគោក្នុងភូមិព្រៃពាយឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត!!

ពលរដ្ឋបានបង្ហើប ប្រាប់អ្នកសារព័ត៌មានយើង ថា លោកឧកញ៉ារូបនេះមិនមែនបង្កជម្លោះវិវាទត្រឹមដីតែមួយកន្លែងទេគឺនៅពីរកន្លែងផ្សេងទៀតឧកញ៉ានិងកូនចៅជាបក្សពួកកំពុងប្រើឧបាយកលគ្រប់បែបយ៉ាងដើម្បីវាទទីយកដីពីប្រជាពលរដ្ឋយ៉ាងតិច226គ្រួសារនិងដីជាច្រើនរយហិកតា របស់យោធិនចូលនិវត្តន៍និងយោធិនសមារណកម្ម.


ចំណុចដីទាំងនេះស្ថិតនៅចំណុច 42 ចំណុច 120 និង 162  ការប្រើហឹង្សាទាំង នោះ ធ្វើអោយប្រជាពលរដ្ឋ មានរបួសស្នាម តាមរូបភាពភ្ជាប់ 

មានឈ្មោះ អឿន សុខនៅ អាយុ28ឆ្នាំ និងរបួសធ្ងន់ ឈ្មោះ លឹម រុំ បាក់ជើង ត្រូវ លើកដាក់នៅអន្រឹងសែងទៅមន្ទីរពេទ្យតាំងពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១

ប្រជាពលរដ្ឋ បានបន្តទៀតថា គាត់កាន់តែហួសចិត្ត ដែលកម្លាំង សន្តិសុខជាច្រើននាក់ ត្រូវបានលោកឧកញ៉ា ជួលក្នុងម្នាក់១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ដើម្បីដើរគម្រាមគំហែង វ៉ៃតប់ បង្ករហឹង្សា កាងគ្រឿងចក្រ  ឈូសឆាយបំពាន ធ្វើអោយប៉ះពាល់សន្តិសុខជាតិ .

ក្នុងករណី ដែលសន្តិសុខ ប្រើហឹង្សាខាងលើ ប្រជាពលរដ្ឋ ពុំទាន់បានឃើញ សមត្ថកិច្ច ចាត់វិធានការ នៅឡើយ 

ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយយតាខ្មៅ!!!!!





No comments