តើពិតដែរឬទេ លោក នាក់យឹត ថូ ប្រធាន មន្ទីរ ធម្មការនិងសាសនា ខេត្តកំពត មានដីលើភ្នំ វគ្គA1
ខេត្តកំពត :ផ្សាយចេញ នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ដីចំការនៅពីខាងជើងភ្នំដល់ពេលកាយក្រវាត់ព្រំ កាយភ្នំមួយជុំ ថាធ្វើផ្លូវភ្លើង ដែលស្ថិតនៅភូមិកំពង់ចិនឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតលោកនាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពតនិងភរិយា បានស្នើសុំទៅរដ្ឋបាលខេត្តដើម្បីសុំកាយដីជើងភ្នំការពារផ្លូវភ្លើង តែភាពពិតកាយក្រវាត់ដល់កំពូលហើយព័ទ្ធយកដីសម្បត្តិសាធារណ:របស់រដ្ឋ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តើរឿង ពិតដែលឬទេ?
ប្រជាពលរដ្ឋដាក់ការសង្ស័យ តើហេតុអ្វី បានជាធនធាន ធម្មជាតិ ដីភ្នំ រ៉ែ ដែលជាសម្បត្តិរដ្ឋ ត្រូវបុគ្គល មានអំណាច មានស័ក្តិយស មានលុយ ធ្វើអ្វីៗបានតាមតែទំនើងចិត្ត មិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិច ឬការអនុវត្តច្បាប់មានស្តង់ដារពីរ?
យោងតាមលោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងថា ការកាយដីក្រវាត់ភ្នំ មិនត្រូវតាមគោលការណ៍ច្បាប់នោះទេ។
ចំណែកឯលោក សូ វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល មិនគួរនៅស្ងៀមនោះទេ គួរតែចុះសិក្សា នៅចំនុចទីតាំង ភ្នំមៀន ផង! និងស្នើដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿងដីភ្នំមៀន ដោយក្តីអនុគ្រោះ ដើម្បីការពារ សម្បត្តិរដ្ឋ។
ក្រុមការងារ អ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ដោយ តាខ្មៅ!!!!
No comments