សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តដឹកខ្សាច់យកទៅផ្គត់ផ្គង់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» កំពុងបំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ វគ្គA1

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖ ផ្សាយចេញនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២១ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ របស់ «បូរី វីឡាទួលសង្កែ អរិយក្សត្រ» ដែលមានទីតាំងស្ថិតនៅឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានរថយន្តធន់ធំ សង្ស័យជារថយន្តប្រភេទកាត់ត គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ កំពុងតែដឹកជញ្ជូនខ្សាច់ បំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាព សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ។

យោងតាមសកម្មភាពជាក់ស្តែង ឃើញថា៖ ផ្លូវមួយខ្សែតាមបណ្ដោយ ឃុំស្វាយជ្រុំ និងឃុំអរិយក្សត្រ ត្រូវខូចខាតយ៉ាងដំណំ ខណៈរថយន្តដឹកខ្សាច់ធន់ធំទាំងនោះ បញ្ចេញសកម្មភាព ដឹកជញ្ជូនខ្សាច់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន រិះគន់តៗគ្នា ក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ កំពុងតែ បំផ្លិចបំផ្លាញសម្បតិ្តសារធារណៈ ដើម្បីតែប្រយោជន៍បុគ្គល។

មហាជនបានលើកឡើង ទៀតថា៖ រថយន្តដឹកខ្សាច់ទាំងអស់នោះ ភាគច្រើន គ្មានផ្លាកលេខ សង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានអើពើ ចាត់ចំណាត់ការទប់ស្កាត់ចំពោះ ប្រភេទរថយន្តទាំងនោះសោះឡើយ។

ប្រជាពលរដ្ឋនិងមហាជនធ្វើដំណើរតាមបណ្ដោយផ្លូវមួយនេះសូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យចំពោះរថយន្តធុនធំកែច្នៃកំពុងតែចរាចរយ៉ាងគគ្រឹកគគ្រេងហើយកំពុងតែបំផ្លាញផ្លូវមួយខ្សែនេះខូចជាបណ្ដើរៗហើយ!!!

ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលខេត្តកណ្ដាល និងចុះអនុវត្តគោលការណ៍យ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តណាដែលដឹក លើសចំណុះហើយគ្មានសណ្ដាប់ធ្នាប់បង្កឲ្យមានការខូចខាតផ្លូវជាសម្បត្តិរដ្ឋនិងសម្បត្តិឯកជនដើម្បីចូលរួមកែលំអហេដ្ឋារចនាសម្ព័ន្ជជាតិនិងជាប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!!!!!

ទាក់ទិនទៅនិងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលរថយន្តដឹកខ្សាច់ទាំងនេះផងទាន។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ដេប៉ូ បូមខ្សាច់មួយនេះ ប្រហែល គ្មានអាជ្ញាប័ណ្ណ បង្កើត អាជីវកម្ម  ក្រុមការងារអ្នកសារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីសំណាក់ ម្ចាស់ក្រុមហ៊ុន ឬដេប៉ូ បូមខ្សាច់បានដោយ សារពុំមានលេខ ទូរស័ព្ទ។

ក្រុមការងារអ្នកសារព័ត៌មាន រងចាំការឆ្លើយ បំភ្លឺគ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យពន្ធ☎️0967117744/017279124☎️



No comments