ដីភ្នំ២កន្លែង ស្ថិតនៅចំនុច ស្រែជើង រាស្ត្រ ភូមិ បុស្សតាផង់ ត្រូវបានបុគ្គលមានលុយ ធ្វើរបងហ៊ុមព័ទ្ធ ដោយមិនរំខាន ដែន សមត្ថកិច្ច វគ្គA4
ខេត្តតាកែវ៖ ផ្សាយចេញនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១ តំបន់ដីភ្នំ ស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលខិលខូច មួយក្ដាប់តូច ឃុបឃិតនាំគ្នាទន្ទ្រានយកតំបន់ដីភ្នំ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ ចាត់វិធានការទប់ស្កាត់លើបុគ្គលខិលខូច យកមកផ្តន្ទាទោសតាមច្បាប់។
យោងតាមរូបភាពជាក់ស្តែង ដែលក្រុមការងារសារព័ត៌មានយើងចុះទៅដល់តំបន់ដីភ្នំ បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលខិលខូចមួយចំនួនតូច បានធ្វើការទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជា កញ្ចុះ នៅលើភ្នំ ដោយគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។
លោក. ញ៉ិប ស្រ៊ន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត តាកែវ គួរចាត់មន្ត្រីជំនាញ ចុះសិក្សា និងទប់ស្កាត់ ចំពោះបុគ្គលខិលខូចមួយចំនួន ហ៊ានធ្វើរបង ហ៊ុមព័ទ្ធ ដីភ្នំ មកធ្វើជាសម្បត្តិឯកជន បុរសខ្លាំង ប្រចាំ ស្រែជើងរាស្ត្រ តើពិតដែលឬទេ ដែលគេស្គាល់ថាជាដីរបស់លោក ជូ ឈិត ជាម្ចាស់ធ្វើរបងហ៊ុមព័ទ្ធ នៅទីតាំងខាងលិច ចំណែកខាងកើត របស់លោកស្រី វ៉ាន់ធុន បានធ្វើកញ្ចុះ លំហែរ យ៉ាងរំភើយ ដោយមិនរំខាន ដែលសមត្ថកិច្ច ពាក់ព័ន្ធ.
លោក ផេន វុធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តតាកែវ មានកាតព្វកិច្ច ធំ ដីភ្នំ រ៉ែ និងត្រូវបាត់បង់ នាពេលខាងមុខ បើនៅតែទុកបណ្តោយ តើលោក ផេន វុធ មានសមត្ថភាព ក្នុងការបង្ករ បុគ្គលទាំងនោះដែលឬទេ? ភ្នំនិងត្រូវរលាយ ធនធាន ធម្មជាតិដ៏ស្រស់បំព្រោងនិងត្រូវបាត់បង់ ដោយសារមន្ត្រី ១ចំនួន ឈ្លាតឱកាស( ដូចពាក្យចាស់លោកបានពោលថា កន្ទេលធំបន្លំដេក)
ក្រុម អ្នកសារព័ត៌មាន យើង ស្នើសុំ ដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាមន្ត្រី ជំនាញ ចុះស៉ើប អង្កេត ក្នុងករណី បុគ្គលខិលខូច ដែលហ៊ានបំពាន ធ្វើរបងហ៊ុមព័ទ្ធ យកដីភ្នំ ជាសម្បត្តិរដ្ឋ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយក្តីអនុគ្រោះ !!!
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ការិយាល័យនិពន្ធ☎️0967117744/017279124☎️
ដោយតាខ្មៅ!!!!!
No comments